RAM 8GB + RAM ជំនួយ 8GB
ឆ្លាស់រវាង App ដែលកំពុងដំណើរការនៅក្នុង Background ជាច្រើនយ៉ាងរលូន ក៏ព្រោះតែបច្ចេកវិទ្យា RAM
ជំនួយ 3.0 បានផ្តល់មក RAM ជំនួយចំនួន 8GB ពីអង្គផ្ទុកទិន្នន័យដែលទំនេរ បន្ថែមពីលើ RAM
គោល 8GB ដែលមានស្រាប់ ឱ្យប្រព័ន្ធប្រតិបត្តិការចាកចេញពីភាពរអាក់រអួល។1
អង្គផ្ទុកទិន្នន័យ 128GB
និងអាចបន្ថែមបានទៅដល់ 1T
រក្សាទិន្នន័យសំខាន់ៗរបស់អ្នក ដោយផ្ទុកក្នុងអង្គផ្ទុកទិន្នន័យទំហំដ៏ធំ 128GB
ដែលស្មើនឹងខ្សែរឿងភាគ 725ភាគ ឬអ្នកអាចបន្ថែម Memory ក្រៅរហូតដល់
1TB ដោយការដាក់បន្ថែម SD កាត។2
បច្ចេកវិទ្យាសាកថ្មលឿន 44W
សាកថ្មត្រឹម 15នាទីទទួលបានថាមពលថ្មគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ឬចំណាយពេល 34នាទី ទទួលបានថាមពលថ្ម 70% ហើយការប្រើប្រាស់របស់អ្នកត្រូវបានគ្រប់គ្រងដោយបច្ចេកវិទ្យា vivo Energy Guardian ជួយសន្សំសំចៃថាមពលថ្ម ឱ្យអ្នកលែងព្រួយបារម្ភពីបញ្ហាថ្មទៀតទេ។3
ទទួលបានថាមពលគ្រប់គ្រាន់ អាចទស្សនាវីដេអូទៅដល់ 414នាទី ឬលេងហ្គេមបាន 9ជុំ។
ទទួលបានថាមពលថ្ម 70%។
ថាមពលថ្មធំ 5000mAh
ផ្ទុកនូវថាមពលថ្មធំ 5000mAh ជាមួយបច្ចេកវិទ្យា AI Power Saving (សន្សំសំចៃថាមពល) សម្រាប់ឱ្យអ្នកប្រើប្រាស់បានកាន់តែយូរ។
ហើយក៏បានបំពាក់មុខងារ Reverse Charging ឱ្យអ្នកសាកថ្មទៅកាន់ឧបករណ៍ផ្សេងៗ។4
បន្ទះឈីប Snapdragon 680
ជាមួយបន្ទះឈីប Snapdragon 680 ប្រភេទ Octa-Core ទំហំ 6nm ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm ផ្តល់មកកម្លាំងប្រតិបត្តិការខ្លាំងក្លា
ជាងបន្ទះឈីបជំនាន់មុន ក្នុងដំណើរការ App ជាច្រើនយ៉ាងរលូន និងងាយស្រួល។5
រចនាបទទំហំ 6nm
ល្បឿន CPU 2.4Ghz
កម្លាំងប្រតិបត្តិការ CPU លើ Core តែមួយកើនឡើង 20% ធៀបនឹង Snapdragon 662
កម្លាំងប្រតិបត្តិការ GPU សរុបកើនឡើង 10% ធៀបនឹង Snapdragon 662
ពិន្ទុ AnTuTu: 291554
ប្រព័ន្ធសំឡេងត្រូវបានកែសម្រួលឱ្យកាន់តែប្រសើរ
រីករាយជាមួយសេរីភាពលើការគ្រប់គ្រងប្រព័ន្ធសំឡេងក្នុងមុខងារ Audio Booster Mode។ បង្កើនសំឡេងទៅដល់ 5dB
សម្រាប់ភាពកាន់តែច្បាស់ សូម្បីតែនៅក្នុងកន្លែងអ៊ូអរក៏ដោយ។6
រីករាយជាមួយប្រព័ន្ធសំឡេងកម្រិតខ្ពស់ ភាពលម្អិតអូឌីយ៉ូកាន់តែច្បាស់
និងឌីណាមិកសំឡេងកាន់តែប្រសើរក្នុងពេលស្តាប់តន្ត្រី លេងហ្គេម ឬទស្សនាវីដេអូ។
Multi-Turbo 5.5
លុបបំបាត់ភាពរអាក់រអួល បណ្តាលមកពីដំណើរការ App ជាច្រើនក្នុងពេលតែមួយ
ដោយប្រព័ន្ធបច្ចេកវិទ្យានេះចែកចាយកម្លាំងថាមពលបានយ៉ាងឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរលូន និងស្ថេរភាព ជាពិសេសនៅពេលលេងហ្គេម។
Ultra Game Mode
លេងហ្គេមដូចទៅអ្នកអាជីព ជាមួយប្រព័ន្ធសំឡេងដែលអាចកែសម្រួលទៅតាមការពេញចិត្តរបស់អ្នក និងមុខងារជំនួយជាច្រើន
ផ្តល់ឱ្យការលេងហ្គេមរបស់អ្នកកាន់តែពេញលេញ និងរីករាយ។
អេក្រង់ 6.58អុីញ FHD+
កម្រិតពន្លឺអេក្រង់កើនដល់ 550 nits ពេលស្ថិតក្រោមពន្លឺថ្ងៃ រីករាយជាមួយបទពិសោធន៍ចក្ខុដ៏ភ្លឺ និងច្បាស់ពេញភ្នែក
ប្រកបដោយផាសុខភាព ហើយមានការឆ្លើយតបលឿន និងកាត់បន្ថយពន្លឺ Blue-Light ប៉ះពាល់ដល់ភ្នែកអ្នក។7
ស្កេនក្រយៅដៃចំហៀង និង Face Wake
ដោះសោស្មាតហ្វូនភ្លាមៗ ដោយការស្កេនក្រយៅដៃលើប៊ូតុង Power ចំហៀង
ដែលប្រើថេរៈវេលាត្រឹម 0.24វិនាទី ឬគ្រាន់តែការស្កេនមុខ
ដោយលើកស្មាតហ្វូនឡើងជាមួយមុខងារ Face Wake។8
កាមេរ៉ា Super Night
ចាប់យកសម្រស់នាពេលរាត្រី ជាមួយពន្លឺភ្លើងជំនួយដ៏ស្រទន់ពីអេក្រង់ ដែលអាចកែសម្រួលទៅតាមគ្រប់ស្ថានភាព។
លែងមានភ្លើង Flash និងលែងមានសម្បុរស្បែកមិនស្មើទៀតទេ។9
កាមេរ៉ាសែលហ្វី
លើកាមេរ៉ាក្រោយ
កាមេរ៉ាគោល 50MP បំពាក់សេនស័រដ៏ធំ
ទទួលយករូបភាពបែបអាជីពពោរពេញដោយភាពលម្អិត មិនថានៅពេលរាត្រីទេ ក៏ព្រោះតែសេនស័រកាមេរ៉ាដ៏ធំឈានមុខគេ
ដែលមានសមត្ថភាពចាប់យកពន្លឺច្រើនជាមុន។
កាមេរ៉ាគោល 50MP បំពាក់សេនស័រដ៏ធំ
ទទួលយករូបភាពបែបអាជីពពោរពេញដោយភាពលម្អិត មិនថានៅពេលរាត្រីទេ ក៏ព្រោះតែសេនស័រកាមេរ៉ាដ៏ធំឈានមុខគេ
ដែលមានសមត្ថភាពចាប់យកពន្លឺច្រើនជាមុន។
16MP
កាមេរ៉ាសែលហ្វី
50MP
កាមេរ៉ាគោល
2MP
កាមេរ៉ា Bokeh
2MP
កាមេរ៉ា Macro
ប្រព័ន្ធទប់លំនឹង EIS លើកាមេរ៉ាក្រោយ
ប្រព័ន្ធកាមេរ៉ាក្រោយត្រូវបានគាំទ្រ ដោយបច្ចេកវិទ្យាប្រព័ន្ធទប់លំនឹង EIS ផ្តល់ជូនវីដេអូស្ថេរភាព និងច្បាស់គ្រប់ពេល
មិនថាអ្នករត់លេង ឬជិះកង់ ថតទេសភាព ឬមនុស្ស ទីជិតឬទីឆ្ងាយ។
មិនប្រើ EIS
ប្រើ EIS
កាមេរ៉ា Bokeh
ផ្តល់នូវជម្រៅ ជីវិត និងកាត់គែមព្រាលជុំវិញប្រធានបទបានត្រឹមត្រូវ តាមរយៈកាមេរ៉ា Bokeh 2MP។
រូបភាព Bokeh Flare លើកាមេរ៉ាក្រោយ
ផ្តិតយករូបភាព Portrait ដ៏ភ្ញាក់ផ្អើល និងទាក់ទាញ ជាមួយបច្ចេកវិទ្យា Multi-Frame Denoising និងបច្ចេកវិទ្យា AI Brightening ហើយផ្តល់មកជម្រើសជ្រើសរើសកម្រិត
Bokeh ដែលស័ក្តិសមទៅនឹងប្រភេទប្រភពពន្លឺភ្លើង និងជម្រើសទម្រង់រូបរាង Bokeh ពីរូបរាងមូល បេះដូង ផ្កាយ ទៅតាមការពេញចិត្តរបស់អ្នក។
កាមេរ៉ា Macro
ស្វែងរកភាពអស្ចារ្យពីពិភពដ៏តូចល្អិតដែលលាក់ពីភ្នែកអ្នកជាមួយការ Focus យ៉ាងច្បាស់ក្នុងចម្ងាយត្រឹម 4cm។
សែលហ្វីដ៏ច្បាស់
បង្ហាញពីភាពរស់រវើក និងសម្រស់ដ៏ស្រស់ស្អាតរបស់អ្នក ក្នុងរូបសែលហ្វីដ៏ច្បាស់ ជាមួយកាមេរ៉ាសែលហ្វី 16MP
កម្រិត HD មិនថាស្ថិតក្រោមទីកន្លែងពន្លឺខ្សោយ ឬភ្លឺណាក្តី។
Video Face Beauty
លើកសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន ជាមួយមុខងារជំនួយសម្រស់បែបធម្មជាតិ
ទៅលើលក្ខណៈពិសេស និងសម្បុរផ្ទៃមុខរបស់អ្នក។10
Multi-Style Portrait
កែសម្រួលរូបភាព Portrait របស់អ្នក
ទៅតាមការពេញចិត្តរបស់ខ្លួន ជាមួយស្ទីលថតរូបជាច្រើន
ដែលផ្តើមគំនិតចេញពីភាពទាន់សម័យ។
ភាពជឿទុកចិត្ត ភាពធន់ គួរឱ្យកត់សម្គាល់
ទទួលយកអត្ថប្រយោជន៍ពីតួខ្លួនស្មាតហ្វូនដ៏ធន់ ហើយមានការធ្វើតេស្តទៅលើគុណភាព ដែលអាចទប់ទល់ទៅនឹងសីតុណ្ហភាពខ្លាំង ធន់នឹងច្រេះ និងឆ្កូត។11
IP5X
កម្រិតអាវក្រោះការពារធូលី
IPX4
កម្រិតអាវក្រោះការពារទឹក
តេស្តទម្លាក់
32,000 ដង
តេស្តរន្ធកាស
6,500 ដង
ការដោត និងដក
តេស្តរន្ធសាក
6,000 ដង
ជំនួយការ iManager
រីករាយជាមួយស្មាតហ្វូនដែលដើរលឿនគ្រប់ពេលវេលា
ដោយមុខងារនេះស្កេនរកបញ្ហា លុបទិន្នន័យសំរាម
និងគ្រប់គ្រងទិន្នន័យក្នុង App ក៏ដូចជាពិនិត្យថាមពលថ្មជំនួសអ្នក។
RAM ជំនួយ 8GB គឺជា RAM និម្មិតតែទទួលស្គាល់ពីប្រព័ន្ធ Software។ វាគឺខុសពី RAM គោលដែលមានជាក់ស្តែង។
RAM ជំនួយ 8GB គឺទទួលស្គាល់ពីប្រព័ន្ធ Software។ ជាមួយបច្ចេកវិទ្យាបង្ហាប់ទិន្នន័យកម្រិតខ្ពស់ ទំហំ ROM ជាក់ស្តែងដែលត្រូវបានផ្ទេរទៅជា RAM ជំនួយ គឺតិចជាង 8GB។
ទិន្នន័យគឺទទួលបានពីមន្ទីរពិសោធន៍ vivo ផ្អែកលើការប្រៀបធៀបជាមួយស្មាតហ្វូន vivo ផ្ទុកនូវបច្ចេកវិទ្យា RAM ជំនួយ 2.0។
គាំទ្រលើការបន្ថែម Memory រហូតទៅដល់ 1TB។ កាត Micro SD គឺតម្រូវឱ្យទិញបន្ថែមខាងក្រៅ។
Memory ដែលមានជាក់ស្តែងគឺតិចជាងដោយសារមានផ្ទុកប្រព័ន្ធប្រតិបត្តិការ និង App ដែលបានដំឡើងជាស្រេច។
ក្នុងប្រអប់ Y35 មកជាមួយដុំសាកកម្លាំង 11V/4A និងខ្សែសាកស្តង់ដាររបស់ vivo គាំទ្រកម្លាំងសាកទៅដល់ 44W។ កម្លាំងសាកអាចប្រែប្រួលទៅតាមទីតាំងនិងអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង។
ទិន្នន័យបង្ហាញខាងលើគឺទទួលបានពីលទ្ធផលធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo។ រយៈពេលនៃថាមពលថ្មជាក់ស្តែងពីការសាក និងកម្លាំងសាកគឺអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង ហើយអាចប្រែប្រួលអាស្រ័យលើកត្តាស្ថានភាព និងកត្តាផ្សេងៗទៀត
Reverse Charging ត្រូវការខ្សែ OTG ដែលតម្រូវឱ្យទិញបន្ថែមខាងក្រៅ។
ត្រូវបើកដំណើរការមុខងារ Reverse Charging ក្នុង Setting មុននឹងប្រើប្រាស់។
សមត្ថភាពផ្ទុកថាមពលថ្មធម្មតាគឺ 5000mAh និងសមត្ថភាពថាមពលថ្មវាយតម្លៃគឺ 4880mAh។
* រយៈពេលលេងហ្គេមអនឡាញ៖ អ្នកអាចលេងហ្គេម PUBG ជាមួយ Setting ធម្មតា ភ្ជាប់អីុនធឺណេត Wi-Fi កម្រិតពន្លឺអេក្រង់ 150 cd/m² កម្រិតសំឡេង 63 dB(A) បានរយៈពេលទៅដល់ 7.05ម៉ោង។ រយៈពេលជាក់ស្តែង អាចប្រែប្រួលទៅតាមលក្ខខណ្ឌខុសគ្នា។
* រយៈពេលទស្សនាវីដេអូអនឡាញ៖ អ្នកអាចទស្សនាវីដេអូលើ YouTube ភ្ជាប់អីុនធឺណេត Wi-Fi កម្រិតពន្លឺអេក្រង់ 150 cd/m² កម្រិតសំឡេង 63dB(A) បានរយៈពេលទៅដល់ 14.3ម៉ោង។ រយៈពេលជាក់ស្តែង អាចប្រែប្រួលទៅតាមលក្ខខណ្ឌខុសគ្នា។
ទិន្នន័យនេះ គឺទទួលបានពីក្រុមហ៊ុន Qualcomm
ជាធម្មតា មុខងារ Audio Booster (បំបុកសំឡេង) ត្រូវបានបើកដំណើរការ។ ហើយនៅពេលដែលមុខងារនេះដំណើរការ សូមបន្តចុចប៊ូតុងដំឡើងសំឡេង "+" ជាប់រហូតដល់ពេញ ដើម្បីដំណើរការមុខងារ។
បើកដំណើរការមុខងារការពារភ្នែក (Eye Protection Mode) ដើម្បីកាត់បន្ថយពន្លឺ Blue-Light និងការពារភ្នែកអ្នក។
អត្រា Refresh ខ្ពស់ និងការបង្កើនកម្រិតពន្លឺអេក្រង់ក្រោមពន្លឺថ្ងៃខ្លាំង គាំទ្រតែក្នុងស្ថានភាពមួយចំនួនតែប៉ុណ្ណោះ។
រយៈពេល 0.24វិនាទី គឺរយៈវេលាដោះសោស្មាតហ្វូនដោយប្រើប្រាស់សេនស័រស្កេនក្រយៅចំហៀង ហើយទិន្នន័យនេះគឺទទួលបានពីមន្ទីរពិសោធន៍ vivo។ រយៈវេលាដោះសោស្មាតហ្វូនពេលអេក្រង់បើកគឺ 0.24វិនាទី និងអេក្រង់បិទគឺ 0.31វិនាទី។ រយៈវេលាដោះសោជាក់ស្តែងអាចប្រែប្រួលទៅតាមស្ថានភាពខុសៗគ្នា។
ស្ទីលរូប Portrait លើកាមេរ៉ាក្រោយមាន៖ Natural, Vintage, Northern lands, Fashion, Summer party, Japanese style, Monochrome, Silver salt, Wet។
ស្ទីលរូប Portrait លើកាមេរ៉ាសែលហ្វីមាន៖ Fresh, Texture, 1980s, Rococo, Gray, Film, Holiday, Kyoto cherry, Tokyo style។
បច្ចេកវិទ្យាកែលម្អសម្រស់នេះ មានក្នុងមុខងារថតវីដេអូលើកាមេរ៉ាក្រោយ ដូចជា៖ Buffing, Skin Tone, Whitening។
បច្ចេកវិទ្យាជំនួយសម្រស់ មានក្នុងមុខងារថតវីដេអូ ដូចជា៖ Buffing, Skin tone, Whitening, Slimming, Face reshaping, Slim face, Short face, Big eyes, Slim cheeks, Jaw, Thin nose, Slim philtrum, Nose, Mouth shape, Forehead, Eye span។
គាំទ្រទៅកាន់ App ផ្សេងៗដូចជា៖ Facebook Messenger, WhatsApp, Line, Viber, Zalo, BBM។
Y35 មិនមែនជាស្មាតហ្វូនធន់នឹងទឹកទាំងស្រុងទេ ប៉ុន្តែបានផ្តល់មកអាវក្រោះការពារធូលី និងទឹកកម្រិត IP54 ក្រោមការប្រើប្រាស់ធម្មតាប៉ុណ្ណោះ។
ទំហំអេក្រង់គឺ 6.58អីុញ ការវាស់តាមអង្កត់ទ្រូងក្នុងរាងចតុកោណកែង។ ផ្ទៃបង្ហាញជាក់ស្តែងគឺតូចជាងបន្តិច។
រូបភាព និងមុខងាររបស់ផលិតផលដែលដាក់បង្ហាញខាងលើ គឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ។ រូបភាពដែលបង្ហាញនៅលើអេក្រង់ គឺត្រូវបានក្លែងធ្វើ និងសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ សូមពិនិត្យទៅលើផលិតផលជាក់ស្តែង។
ទិន្នន័យដែលបង្ហាញទាំងអស់គឺផ្អែកលើ ទិន្នន័យនៃការរចនាផ្នែកបច្ចេកទេស លទ្ធផលតេស្តក្នុងមន្ទីរពិសោធន៍ vivo និងទិន្នន័យតេស្តរបស់អ្នកផ្គត់ផ្គង់។ ប្រតិបត្តិការជាក់ស្តែង អាចប្រែប្រួលអាស្រ័យលើកំណែ Software ស្ថានភាពបរិយាកាសក្នុងពេលធ្វើតេស្តជាក់លាក់ និងម៉ូឌែលស្មាតហ្វូន។ ការប្រៀបធៀបទាំងអស់ដែលបង្ហាញខាងលើនេះ គឺសំដៅទៅលើផលិតផល vivo តែប៉ុណ្ណោះ។
ដោយសារមុខងារមួយចំនួន ទិន្នន័យឬផ្នែកខ្លះនៃផលិតផលអាចនឹងប្រែប្រួលដោយសារការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ឬក្រុមគ្រឿងបន្លាស់ផលិតនាពេលផ្សេងៗគ្នា។ vivo អាចធ្វើការអាប់ដេតការពិពណ៌នាលើទំព័រនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។ សូមអានពិពណ៌នាលើទំព័រនេះដោយយកចិត្តទុកដាក់មុនពេលប្រើ។
ទំហំភីកសែល (Pixel) អាចប្រែប្រួលទៅតាមការប្រើប្រាស់មុខងារផ្សេងៗរបស់កាមេរ៉ាក្នុងពេលថត។