vivo Y29 4G
vivo Y29 4G with sleek and trendy design

ការរចនាប្រណិត,ទាន់សម័យ​​

ស្តើង ស្រាល​ និងមាន Style

vivo Y29 4G with 6500mAh BlueVolt battery
vivo Y29 4G with stronger protection
vivo Y29 4G with Snapdragon 685 processor
vivo Y29 4G with AI Erase feature

ការរចនាប្រណិត
ទាន់សម័យ

  • Marbel White

    ការរចនាផ្ទៃរូបរាងភ្លឺរលោងថ្លាបែបធម្មជាតិដោយបញ្ចេញសម្រស់ដ៏ស្រស់ស្អាតគ្រប់ពេលវេលា

    Espresso Brown

    ភាពស្រស់ស្អាតនៃ Dynamic Light រួមបញ្ចូលគ្នាជាមួយពណ៌ធម្មជាតិបង្កើតបានជាពណ៌ត្នោតដ៏ល្អប្រណិត ថែមទាំងមិនជាប់ស្នាមម្រាមដៃគ្រប់ពេលចាប់កាន់។

ថ្មប្រើប្រាស់បានយូរ

ថាមពលថ្ម BlueVolt 6500mAh

អាយុកាលថ្មយូរអង្វែង​ រហូតដល់​ 5 ឆ្នាំ

គុណភាពថ្មនៅតែរក្សាបាន 80% បន្ទាប់ពីការសាកថ្មពេញច្រើនដង ដែលធានាបាននូវដំណើរការរលូន និងការប្រើប្រាស់បានយូរអង្វែង។

  • 40.66 ម៉ោង3

    ការមើលវីដេអូ

  • 13.47 ម៉ោង

    All-Day Navigation

  • 10.93 ម៉ោង

    លេងហ្គេម PUBG

បច្ចេកវិទ្យាសាកថ្មលឿន 44W

ការគ្រប់គ្រងឆ្លាតវៃ និងសាកថ្មលឿន

ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 44W ផ្តល់នូវការបញ្ចូលថ្មលឿន និងឆ្លាតវៃ ព្រមទាំងថាមពលប្រើប្រាស់ពេញមួយថ្ងៃ តាមរយៈការគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។

  • 92 នាទី5

    សាកថ្មពី 1% ទៅ 100%

  • សាកថ្មពី​1% ទៅ 50%5

    សាកថ្ម 41 នាទី

ការការពារគ្រប់ជ្រុងជ្រោយ

កញ្ចក់ការពារ SCHOTT

ការការពារប្រកបដោយគុណភាពខ្ពស់

កញ្ចក់ការពារនេះ ប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន SCHOTT ដែលធ្វើឱ្យវាមានភាពរឹងមាំ ធន់នឹងការធ្លាក់បានយ៉ាងល្អ ហើយនៅតែរក្សារូបរាងស្អាត និង​ទាន់សម័យ។

  • 64%

    បានបង្កើនភាពធន់នឹងការធ្លាក់ ខ្ពស់ជាងម៉ូឌែលជំនាន់មុន

Comprehensive Cushioning Design

ការរចនារឹងមាំហើយធន់

ការវិវត្តពី​តួ​ខ្លួន​ដ៏​រឹងមាំ និងការធ្វើអោយប្រសើរឡើងនូវស្រោមទូរស័ព្ទដែលអាចការពារការធ្លាក់បានយ៉ាងល្អ ហើយគ្រប់ធាតុ​ផ្សំ​ត្រូវ​បាន​ផលិត​ឡើងគឺ​ដើម្បី​ទប់​ទល់​នឹង​ការ​ធ្លាក់ និង​បង្កើន​ភាព​ធន់!

  • វិញ្ញាបនប័ត្រ SGS
    ធន់នឹងការធ្លាក់លំដាប់ផ្កាយ 5

  • វិញ្ញាបនប័ត្រភាពធន់កម្រិតថ្នាក់យោធា

ស្រោមទូរស័ព្ទជំនាន់ថ្មី

ស្រោមការពារទូរស័ព្ទធន់នឹងការប៉ះទង្គិច

ជ្រុងការពាររឹងមាំ ជួយការពារគែមទូរស័ព្ទបន្ថែមជាមួយនិងសម្ភារៈដែលមានភាពបត់បែនខ្ពស់ ធន់នឹងការសឹករេចរិល ធានាបាននូវការការពារប្រកបដោយប្រសិទ្ធភាពនៅពេលធ្លាក់។

ធន់នឹងទឹក

ប្រើដោយទំនុកចិត្តរាល់ថ្ងៃ

បច្ចេកវិទ្យាកាវស្អិតជាប់កម្រិតខ្ពស់ ធានាបាននូវការការពារប្រកបដោយប្រសិទ្ធភាពពីទឹក និងធូលី សម្រួលដល់ការប្រើប្រាស់ក្នុងស្ថានភាពដៃសើម និងការលាងសម្អាតងាយស្រួល ព្រមទាំងធន់នឹងសារធាតុរាវជាច្រើននៅក្នុងបរិបទប្រើប្រាស់ប្រចាំថ្ងៃ។

  • 8 ម៉ោង9

    ធន់នឹងទឹកភ្លៀង

  • 100 វិនាទី9

    អាចលាងសម្អាតជាមួយទឹកបាន

AI ជំនាន់ថ្មី
ជីវិតកាន់តែទំនើប

អានុភាពកាន់តែខ្លាំង

  • អត្រា Refresh 120 Hz15

    ចលនារលូន

  • កម្រិតពន្លឺ 1000 nits

    ពន្លឺអេក្រង់ច្បាស់ល្អ

  • វិញ្ញាបនប័ត្រការពារភ្នែក TUV Rheinland

Ride Smarter
Go Further

  • 400%

    កម្រិតសំឡេង

  • 200%

    កម្រិតសំឡេងពេលទទួលទូរស័ព្ទ

  • វិញ្ញាបនប័ត្រសំឡេងល្អ

កាមេរ៉ា AI 50MP

ផ្តិតយកគ្រប់ព័ត៌មានលម្អិតនៃការថតបានយ៉ាងល្អឥតខ្ចោះ

ថតរូបភាពច្បាស់និងលម្អិតជាមួយកាមេរ៉ាក្រោយ 50MP HD។ គ្រប់រូបភាពដែលអ្នកថតគឺល្អឥតខ្ចោះ និងគួរចងចាំ។

កាមេរ៉ាគោល 50 MP HD
កាមេរ៉ា​ Bokeh 2 MP
  • សូមចំណាំថា ពណ៌របស់ទូរស័ព្ទជាក់ស្តែងអាចខុសប្លែកខ្លះពីក្នុងរូបភាព ដោយសាររូបភាពទាំងនេះជាទម្រង់ថតជាក់ស្តែងសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ ម៉ូឌែល Espresso Brown មានកម្រាស់ស្តើងត្រឹម 8.09 មីលីម៉ែត្រ និងទម្ងន់ 204 ក្រាម ខណៈដែលម៉ូឌែល Marble White មានកម្រាស់ 8.19 មីលីម៉ែត្រ និងទម្ងន់ 208 ក្រាម។
  • សមត្ថភាពផ្ទុកថាមពលថ្មធម្មតាគឺ 6500 mAh និងសមត្ថភាពថាមពលថ្មវាយតម្លៃគឺ 6360mAh។
  • ទិន្នន័យដែលបង្ហាញនេះ គឺបានមកពីលទ្ធផលនៃការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ ហើយសំដៅលើលក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធីតែមួយប៉ុណ្ណោះ។ រយៈពេលថ្មជាក់ស្តែងអាចប្រែប្រួលទៅតាមការប្រើប្រាស់ជាក់ស្តែង និងអាចខុសគ្នាអាស្រ័យលើកត្តាផ្សេងៗដូចជា បរិយាកាស និងកត្តាផ្សេងទៀត។ចំណែកឯទិន្នន័យសាកថ្មគឺបានមកពីការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍របស់ vivo។ ការធ្វើតេស្តនៅបរិយាកាស: សីតុណ្ហភាពព័ទ្ធជុំវិញ 25°C±1°C។ លក្ខខណ្ឌធ្វើតេស្ត: 1% នៃសមត្ថភាពថ្ម អេក្រង់បិទ និងប្រើប្រាស់ឆ្នាំងសាកស្តង់ដារបស់ vivo ។ ល្បឿនសាកថ្មជាក់ស្តែងគឺអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង ហើយអាចខុសគ្នាអាស្រ័យលើបរិយាកាស និងកត្តាផ្សេងទៀត។
  • យោងតាមការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo ថាមពលថ្មរក្សាគុណភាពយ៉ាងតិចណាស់ 80% នៃសមត្ថភាពផ្ទុកថ្ម បន្ទាប់ពីការសាកថ្មពេញអស់ 1500 ដង ស្មើនឹងប្រមាណ 5ឆ្នាំនៃការប្រើប្រាស់ ដោយយោងតាមការប្រើប្រាស់ប្រចាំថ្ងៃ ដោយ (សាកថ្ម និងដកចេញពីការសាកថ្មម្តងរៀងរាល់ 1.22 ថ្ងៃ)។ ទិន្នន័យខាងលើគឺទទួលបានពីមន្ទីរពិសោធន៍ vivo ហើយលទ្ធផលជាក់ស្តែងអាចប្រែប្រួល។ ទិន្នន័យខាងលើនេះ គឺបានមកពីការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍របស់ vivo ក្នុងលក្ខខណ្ឌក្លែងធ្វើតាម ជាមួយនឹងសីតុណ្ហភាពព័ទ្ធជុំវិញ និងសីតុណ្ហភាពថ្ម 23°C±2°C សម្រាប់ការសាក និងដកចេញពីការសាកថ្មពេញលេញ។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នា ដោយសារតែភាពខុសគ្នានៃឧបករណ៍ពិសោធន៍ បរិយាកាសពិសោធន៍ ក៏ដូចជាទម្លាប់ និងរបៀបប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ម្នាក់ៗ។
  • ទិន្នន័យសាកថ្មនេះ គឺបានមកពីការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍របស់ vivo។ តេស្តនៅក្នុងបរិយាកាស: សីតុណ្ហភាព 25℃±1℃ ។ លក្ខខណ្ឌនៃការតេស្ត: ដោយប្រើឆ្នាំងសាក vivo 44W ស្ដង់ដា ក្នុងស្ថានភាពបិទអេក្រង់ និងថ្មនៅ 1%។ ល្បឿនសាកថ្មជាក់ស្តែងអាចប្រែប្រួលទៅតាមការប្រើប្រាស់ និងកត្តាផ្សេងៗទៀត។
  • ការធ្វើតេស្តត្រូវបានអនុវត្តក្រោមស្ថានភាពដែលបានគ្រប់គ្រងក្នុងមន្ទីរពិសោធន៍។ ដោយផលិតផលមានគឿងបង្កុំតូចៗជាច្រើន សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ជៀសវាងការប៉ះទង្គិច និងការជ្រុសអំឡុងពេលប្រើប្រាស់។ រាល់ការខូចខាតដែលបង្កឡើងដោយកត្តាខាងលើមិនត្រូវបានគ្របដណ្តប់ក្នុងការធានានោះទេ។
  • Y29 ត្រូវបានវាយតម្លៃត្រឹម IP64 អាវក្រោះការពារធូលី និងទឹកកម្រិតស្រាលតែប៉ុណ្ណោះ ដោយបានធ្វើតេស្តជាក់ស្តែងក្នុងមន្ទីរពិសោធន៍ ក្រោមស្តង់ដារ IEC 60529។ អាវក្រោះការពារទឹក និងធូលី មិនរក្សាបានស្ថិតស្ថេរហូតទេ ហើយនឹងបាត់បង់ប្រសិទ្ធភាពក្រោមការប្រើប្រាស់ប្រចាំថ្ងៃ។ សូមកុំសាកថ្មទូរស័ព្ទនៅពេលសើម និង សូមមើលព័ត៌មានសុវត្ថិភាពនៅក្នុង Setting សម្រាប់ការណែនាំអំពីការសម្អាត និងសម្ងួតទូរស័ព្ទ។ សូមជៀសវាងការខូចខាតដែលបណ្តាលមកពីសារធាតុរាវ។
  • ធន់នឹងទឹកច្រើនប្រភេទ៖ ទូរស័ព្ទនេះត្រូវបានរចនាឡើងជាពិសេស ដើម្បីការពារការខូចខាតពីការជ្រាបចូលនៃទឹក និងសារធាតុរាវផ្សេងៗ។ មិនថាជាទឹកភ្លៀង ទឹកបរិសុទ្ធ ទឹកទន្លេ ទឹកបឹង ទឹកអាងហែល ទឹកតែ (គ្មានស្នាមប្រឡាក់) ទឹកដោះគោសុទ្ធ ភេសជ្ជៈកាបូណាត (គ្មានជាតិស្ករ) សូដា ស្រា (Baijiu/Vodka) ទឹកសាប៊ូ ទឹកបោកគក់ ទឹកកក ទឹកភក់ កាហ្វេ (គ្មានជាតិស្ករ) ទឹកងូត រួមទាំងស្រាក្រហម ទូរស័ព្ទនេះនៅតែដំណើរការបានល្អ ។ តែប្រសិនបើទូរស័ព្ទរបស់អ្នកប៉ះនឹងវត្ថុរាវ (ដូចជាទឹក ឬភេសជ្ជៈផ្សេងៗ) នោះប្រហែលជាមានសារធាតុរាវចូលទៅក្នុងកន្លែងដែលបញ្ចេញសំឡេង ដូចជាកន្លែងនិយាយទូរស័ព្ទ កន្លែងស្តាប់ និងកន្លែងបំពងសំឡេង ដែលអាចធ្វើឱ្យសំឡេងលឺមិនច្បាស់ ឬមិនឮតែម្តង។ ដូច្នេះការធន់នឹងទឹក និងធូលីអាចថយចុះទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ។ បទពិសោធន៍នៃការប្រើប្រាស់ជាក់ស្តែងអាចនឹងខុសគ្នា។
  • ទិន្នន័យនេះបានមកពីមន្ទីរពិសោធន៍របស់ vivo ដែលជាកន្លែងទូរស័ព្ទថ្មីត្រូវបានធ្វើតេស្តរយៈពេល 8 ម៉ោងជាប់គ្នាក្នុងបរិយាកាសពិសោធន៍ដែលក្លែងធ្វើតាមដូចពេលត្រូវទឹកភ្លៀង។ ទោះបីជាការធ្វើតេស្តបង្ហាញពីដំណើរការល្អក៏ដោយ ស្ថានភាពជាក់ស្តែងក្នុងការប្រើប្រាស់ប្រចាំថ្ងៃអាចខុសគ្នា​ ជាពិសេស ប្រសិនបើទូរស័ព្ទត្រូវទឹកភ្លៀង ឬទឹកខ្ចាយចូល ទឹកនោះអាចនឹងបាំងរន្ធសំឡេងនៃមីក្រូហ្វូន  ឧបករណ៍ទទួល និងឧបករណ៍បំពងសំឡេង ដែលបណ្តាលឱ្យសំឡេងខុសប្រក្រតី ឬការទទួលសេវាមិនល្អអំឡុងពេលហៅទូរស័ព្ទ ឬស្តាប់ចម្រៀង។ មុខងារនេះអាចត្រូវបានស្តារឡើងវិញដោយការអង្រួនសារធាតុរាវចេញ និងទុកឱ្យស្ងួត។ ទូរស័ព្ទនេះមិនមែនជាទូរស័ព្ទដៃការពារទឹកជ្រាបជំនាញនោះទេ ។​ យ៉ាងណាមិញ គ្មានបញ្ហាដំណើរការណាមួយកើតឡើងកំឡុងពេលធ្វើតេស្តនៅក្នុងបរិយាកាសមន្ទីរពិសោធន៍ក្នុងលក្ខខណ្ឌដែលទូរស័ព្ទត្រូវបានលាងសម្អាតរយៈពេល 100 វិនាទីជាមួយទឹកក្នុងអត្រាលំហូរ 6 លីត្រក្នុងមួយនាទី ហើយបន្ទាប់មកត្រូវបានទុកចោលមិនប្រើរយៈពេល 24 ម៉ោង។ អាវក្រោះការពារទឹក និងធូលី មិនរក្សាបានស្ថិតស្ថេរហូតទេ ហើយនឹងបាត់បង់ប្រសិទ្ធភាពក្រោមការប្រើប្រាស់ប្រចាំថ្ងៃ។ សូមកុំសាកថ្មទូរស័ព្ទនៅពេលសើម និង សូមមើលព័ត៌មានសុវត្ថិភាពនៅក្នុង Setting សម្រាប់ការណែនាំអំពីការសម្អាត និងសម្ងួតទូរស័ព្ទ។ រាល់ការខូចខាតដែលបង្កឡើងដោយសារធាតុរាវមិនត្រូវបានគ្របដណ្តប់ក្នុងការធានានោះទេ។
  • បទពិសោធន៍ប្រើប្រាស់រលូន 50ខែ គឺចង់បង្ហាញថា Y29 បានឆ្លងកាត់ការតេស្តសាកល្បងភាពរលូនរយៈពេល 50ខែនៅក្នុងមន្ទីរពិសោធន៍ vivo តាមរយៈការបង្កើនប្រសិទ្ធភាពរបស់ប្រព័ន្ធ Software, Hardware និងបច្ចេកវិទ្យាផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍ប្រើប្រាស់រលូន 50ខែមិនធានាថា Y29 មិនមានភាពយឺតយ៉ាវទាំងស្រុងនោះទេ។ ដោយសារតែភាពខុសគ្នានៃប្រព័ន្ធបណ្តាញ ទម្លាប់ប្រើប្រាស់ និងកត្តាផ្សេងៗទៀត អាចមានការប្រែប្រួលទៅតាមបទពិសោធន៍ប្រើប្រាស់ជាក់ស្ដែង!
  • ខ្លឹមសារ​ដែល​ផ្ដល់​ដោយ​មុខងារ​ AI គឺ​សម្រាប់​ជា​ឯកសារ​យោង​តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន vivo មិន​ធ្វើ​ការ​ប្ដេជ្ញា ការ​ធានា ឬ​ធានា​ចំពោះ​ភាព​ត្រឹមត្រូវ ភាព​ពេញលេញ ឬ​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន​នៃ​ខ្លឹមសារ​ដែល​ផ្ដល់​ដោយ​មុខងារ AI នោះ​ទេ។ មុខងារ AI Erase តម្រូវ​ឱ្យ​មាន​ការ​តភ្ជាប់​បណ្ដាញសេវាអ៊ីនធើណេតមុនពេលប្រើប្រាស់។
  • កម្មវិធីកែសម្រួលរូបថតដោយ AI Photo Enhance តម្រូវឱ្យមានការតភ្ជាប់បណ្តាញសេវាអ៊ីនធើណេតមុនពេលប្រើប្រាស់។
  • កម្មវិធីការបកប្រែលើអេក្រង់ដោយ AI Screen Translation តម្រូវឱ្យមានការតភ្ជាប់បណ្តាញសេវាអ៊ីនធើណេតមុនពេលប្រើប្រាស់។
  • ទិន្នន័យលើបន្ទះឈីបគឺទទួលបានពីក្រុមហ៊ុន Qualcomm ហើយលទ្ធផលទិន្នន័យកើនឡើង គឺប្រៀបធៀបជាមួយបន្ទះឈីប Qualcomm Snapdragon® 680.
  • មានតែ App មួយចំនួនគាំទ្រអត្រា Refresh 120Hz។ នៅក្នុង Interface របស់ App ឬហ្គេមផ្សេងៗគ្នា អត្រា Refresh និងអត្រា Touch Sampling អាចខុសគ្នាបន្តិចបន្តួច។
  • Y29 បានឆ្លងផុតវិញ្ញាបនបត្រ TÜV Rheinland Low Blue Light ក្រោមលក្ខខណ្ឌបើកមុខងារការពារភ្នែកក្នុងកម្រិតខ្ពស់បំផុតក្នុង Setting។
  • ទំហំភីកសែល អាចប្រែប្រួលនៅក្រោមរបៀបកាមេរ៉ាផ្សេងៗគ្នា ហើយអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង។
  • Google គឺជាសញ្ញាសំគាល់របស់ Google LLC។ ដែលមាននៅលើឧបករណ៍មួយចំនួន និងតម្រូវឱ្យមានការភ្ជាប់បណ្ដាញសេវាអ៊ីនធឺណិតដើម្បីបើកដំណើរការលើកម្មវិធី និងការគូសរង្វង់ត្រូវទៅនឹងអ្វីដែលអ្នកចង់ស្វែងរក។ លទ្ធផលអាចប្រែប្រួលអាស្រ័យលើការផ្គូរផ្គងដែលមើលឃើញ។ ដូច្នេះមានតែម៉ូឌែល 8GB ប៉ុណ្ណោះដែលគាំទ្រមុខងារ Circle to Search។ សូមយោងទៅតាមការប្រើប្រាស់ជាក់ស្តែង។
  • រូបភាព និងមុខងាររបស់ផលិតផលដែលដាក់បង្ហាញខាងលើ គឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ រូបភាពដែលបង្ហាញនៅលើអេក្រង់ គឺត្រូវបានក្លែងធ្វើ និងសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ សូមពិនិត្យទៅលើផលិតផលជាក់ស្តែង។លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ រាល់ទិន្នន័យទាំងអស់គឺផ្អែកលើលក្ខណៈបច្ចេកទេសរបស់យើង នៃលទ្ធផលតេស្តមន្ទីរពិសោធន៍ និងទិន្នន័យតេស្តរបស់អ្នកផ្គត់ផ្គង់។ ទិន្នន័យខ្លះអាចជាទិន្នន័យដំណើរការខ្ពស់បំផុត។ ដំណើរការជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើកំណែកម្មវិធី បរិយាកាសតេស្តជាក់លាក់ និងម៉ូឌែលទូរស័ព្ទ។