vivo Y27s Kampuchea(Cambodia)

GARDEN GREEN

នាំយកធម្មជាតិមកកាន់អ្នក ជាមួយពណ៌បៃតងខ្ចី បញ្ចេញស្រមោលរស្មីពណ៌លឿង លើផ្ទៃភ្លឺផ្លេក ក្រោមពន្លឺថ្ងៃ បង្កើតនូវអារម្មណ៍ស្រស់ស្រាយ និងភាពរីករាយដល់អ្នក។

BURGUNDY BLACK

ពណ៌ក្រហមដ៏ប្រណីត លាយជាមួយពណ៌ខ្មៅដិត បង្កើតបានជាពណ៌ថ្មី Burgundy Black ជាមួយភាពភ្លឺផ្លេកលើផ្ទៃគ្រើមរបស់ Glitter AG ឲ្យអ្នកទទូលបានផ្ទៃបែបប្រណីត និងមានតម្លៃស្ថិតក្នុងដៃអ្នក។

ឌីហ្សាញបែបស៊ីវិល័យ សម្រាប់អ្នកគ្រប់គ្នា

ទូរស័ព្ទជាចំណុចមួយណែនាំពីខ្លួនអ្នក។ ជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាតទាំងនេះ និងផ្ទៃគ្រើមភ្លឺផ្លេក មានភាពមាំ ធន់នឹងឆ្កូត សម្រាប់ឲ្យអ្នកជ្រើសរើសណាមួយដែលស័ក្តិសមនឹងអ្នកបំផុត។

vivo Y27s garden green Kampuchea(Cambodia)
vivo Y27s burgundy black Kampuchea(Cambodia)
vivo Y27s stylish design for all Kampuchea(Cambodia)
vivo Y27s vibrant dual ring design Kampuchea(Cambodia)
vivo Y27s

ស៊ុមកាមេរ៉ាបែប
Fantasy

ស៊ុមកាមេរ៉ាសម្រាប់គាប់ចិត្តអ្នក ជាមួយស៊ុមពណ៌ឥន្ទធនូ បន្ថែមភាពរស់រវើកដល់លែនកាមេរ៉ា។

ជ្រុងកោង
ងាយស្រួលចាប់កាន់

រចនាបថគែមរាបស្មើ ជាមួយជ្រុងកោងទាំង 4 ផ្តល់នូវរូបរាងដ៏ស្រស់ស្អាត មើលទៅយ៉ាងសុភាព និងងាយស្រួលក្នុងការចាប់កាន់។

192g1 8.17mm1
ការរចនាគែម 2.5D
vivo Y27s slim light body Kampuchea(Cambodia)

ចំណីចក្ខុក្រោមពន្លឺព្រះអាទិត្យ

650 nits

កម្រិតពន្លឺអេក្រង់ខ្ពស់បំផុត

90 Hz

អត្រា Refresh

កម្រិតសម្លេង 200%

hi-Res audio

រូបភាពច្បាស់
ទោះក្រោមពន្លឺខ្លាំង

បំពាក់អេក្រង់ Sunlight FHD+ ធានានូវទស្សនីយភាពភ្លឺច្បាស់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទោះបីស្ថិតក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ។

vivo Y27s fhd+ sunlight display Kampuchea(Cambodia)

MEMORY
BOOSTER

បច្ចេកវិទ្យា RAM ជំនួយ 3.0

ប្រើប្រាស់ដោយរីករាយ ជាមួយ RAM ជំនួយ 8GB ឲ្យអ្នកបើកដំណើរការលើពី 25 App ក្នុងពេលតែមួយ។2

vivo Y27s extended ram 3.0 Kampuchea(Cambodia)
vivo Y27s extended ram 3.0 Kampuchea(Cambodia)
vivo Y27s
vivo Y27s

បច្ចេកវិទ្យា RAM ជំនួយ 3.0

ប្រើប្រាស់ដោយរីករាយ ជាមួយ RAM ជំនួយ 8GB ឲ្យអ្នកបើកដំណើរការលើពី 25 App ក្នុងពេលតែមួយ។2

RAM SAVER

RAM ជំនួយឲ្យអ្នកបើកដំណើរការ App បានច្រើន ខណៈ RAM Saver ជួយបង្កើនទំហំ RAM កាន់តែធំ និងការពារការប្រើលើសចំណុះ។3

ថាមពលថ្មកាន់តែធំ
សាកថ្មកាន់តែលឿន

vivo Y27s 44w flash charge

បំពាក់ថាមពលថ្មទំហំធំ 5000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 44W ឲ្យអ្នកប្រើប្រាស់បានកាន់តែយូរ និងចំណាយពេលតិច ក្នុងការសាកបញ្ចូលថ្ម។4,5

vivo Y27s 44w flash charge Kampuchea(Cambodia)
សាកប្រហែល 15នាទី ទទួលបាន
30%6

បន្ទះឈីបដ៏ខ្លាំង

vivo Y27s smooth and cool chipa Kampuchea(Cambodia)

6nm

ទំហំឈីប

2.4GHz

ល្បឿន CPU

Snapdragon® 680

បន្ទះឈីប Snapdragon® 680 ទំហំ 6nm ផ្តល់កម្លាំងប្រតិបត្តិការខ្លាំង និងសន្សំសំចៃថាមពល ផ្តល់បទពិសោធន៍ប្រតិបត្តិការរលូន និងប្រើប្រាស់បានយូរ។

អាវក្រោះ
ការពារធូលី
និងទឹក

IP5X អាវក្រោះការពារធូលី
IPX4 អាវក្រោះការពារទឹក
ធន់ពីការស្កូត
លែងខ្លាចទឹកសាច និងធូលីដីទៀតហើយ។ ប្រើប្រាស់ដោយសេរី ក្រោមទឹកភ្លៀង ឬដីហុយ។ 7
vivo Y27s dust resistance Kampuchea(Cambodia)
vivo Y27s dust resistance Kampuchea(Cambodia)

ATMOSPHERIC
PORTRAIT

រូបភាពច្បាស់លម្អិត

ផ្តិតរូបភាព ដែលមានគុណភាពខ្ពស់ ច្បាស់លម្អិត ពណ៌ភ្លឺដិតស្រស់ បានគ្រប់ជ្រុងជ្រោយ។

2MP កាមេរ៉ា Bokeh
50MP កាមេរ៉ា Portrait
vivo Y27s back camera Kampuchea(Cambodia)
8MP កាមេរ៉ាសែលហ្វី
vivo Y27s front camera Kampuchea(Cambodia)

Portrait
Light Effect

ផ្តិតរូប Portrait ដ៏ប្លែក និងទាក់ទាញ ជាមួយជម្រើសស្ទីលពន្លឺជាច្រើន។ ជ្រើសរើសស្ទីលពន្លឺណាមួយដែលស័ក្តិសមអ្នកបំផុត។

vivo Y27s natural light Kampuchea(Cambodia)
vivo Y27s studio light Kampuchea(Cambodia)
vivo Y27s stereo light Kampuchea(Cambodia)
vivo Y27s loop light Kampuchea(Cambodia)
vivo Y27s rainbow light Kampuchea(Cambodia)
vivo Y27s monochr light Kampuchea(Cambodia)
vivo Y27s natural light Kampuchea(Cambodia)
vivo Y27s studio light Kampuchea(Cambodia)
vivo Y27s stereo light Kampuchea(Cambodia)
vivo Y27s loop light Kampuchea(Cambodia)
vivo Y27s rainbow light Kampuchea(Cambodia)
vivo Y27s monochr light Kampuchea(Cambodia)
vivo Y27s smooth and cool chipa Kampuchea(Cambodia)

Bokeh Portrait

Aura Screen Light ឲ្យរូប Portrait របស់អ្នកកាន់តែភ្លឺ កាន់តែច្បាស់ ជាមួយផ្ទៃ Bokeh ព្រាលបែបធម្មជាតិ ឲ្យអ្នកមានភាពលេចធ្លោ។

vivo Y27s portrait bokeh Kampuchea(Cambodia)

Aura Screen Light ឲ្យរូប Portrait របស់អ្នកកាន់តែភ្លឺ កាន់តែច្បាស់ ជាមួយផ្ទៃ Bokeh ព្រាលបែបធម្មជាតិ ឲ្យអ្នកមានភាពលេចធ្លោ។

BOKEH FLARE
PORTRAIT

ផ្តិតយករូប Portrait ដ៏ស្រស់ស្អាត និងលេចធ្លោ ដែលឲ្យអ្នកក្លាយជាចំណុចផ្តោត ជាមួយផ្ទៃ Bokeh ដ៏ទាក់ទាញ សម្រេចបានដោយបច្ចេកវិទ្យា Portrait របស់ vivo។

vivo Y27s bokeh flare portrait Kampuchea(Cambodia)
vivo Y27s bokeh flare portrait Kampuchea(Cambodia)
vivo Y27s bokeh flare portrait Kampuchea(Cambodia)
vivo Y27s bokeh flare portrait Kampuchea(Cambodia)
vivo Y27s bokeh flare portrait Kampuchea(Cambodia)

ផ្តិតយករូប Portrait ដ៏ស្រស់ស្អាត និងលេចធ្លោ ដែលឲ្យអ្នកក្លាយជាចំណុចផ្តោត ជាមួយផ្ទៃ Bokeh ដ៏ទាក់ទាញ សម្រេចបានដោយបច្ចេកវិទ្យា Portrait របស់ vivo។

vivo Y27s multiple exposure Kampuchea(Cambodia)
vivo Y27s two exposures Kampuchea(Cambodia)
Multiple Exposure Two Exposure

ស្វាគមន៍មកកាន់ពិភព
Parallel

លាយបញ្ចូលរូប Portrait ជាមួយផ្ទៃ Background ខុសៗគ្នា។ ផ្លាស់ប្តូរទស្សនៈរបស់អ្នក ទៅកាន់ខ្លួនឯង និងពិភពលោក។

លាយបញ្ចូលរូប Portrait ពីរសន្លឹក និងស្វែករកពិភព Parallel ឥតព្រំដែន។

កំណត់សម្គាល់៖:

វិមាត្រ និងទម្ងន់ជាក់ស្តែងអាចប្រែប្រួលបន្តិចបន្តួចទៅតាមដំណើរការការដំឡើង វិធីសាស្ត្រវាស់វែង និងការផ្គត់ផ្គង់សម្ភារៈ។

RAM ជំនួយ 8GB ទទួលស្គាល់ពីប្រព័ន្ធ Software។ ទំហំ ROM ដែលបានទាញមកបំប្លែកជា RAM គឺមានទំហំតិចជាង។

នៅពេលដំណើរការ App ជាច្រើនក្នុងពេលតែមួយ មុខងារនេះអាចសន្សំសំចៃ Memory ទៅដល់ 600MB។ ទំហំ Memory ដែលត្រូវបានសន្សំសំចៃ គឺអាចប្រែប្រួលទៅតាមលក្ខខណ្ឌផ្សេងៗ និងទៅតាមការប្រើប្រាស់ជាក់ស្តែង។

សមត្ថភាពផ្ទុកថាមពលថ្មធម្មតាគឺ 5000mAh និងសមត្ថភាពថាមពលថ្មវាយតម្លៃគឺ 4900mAh។

Y27s មកជាមួយដុំសាកកម្លាំង 11V/4A គាំទ្រកម្លាំងសាកទៅដល់ 44W។ កម្លាំងសាកអាចប្រែប្រួលទៅតាមទីតាំង និងអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង។

ទិន្នន័យគឺទទួលបានពីមន្ទីរពិសោធន៍ vivo។ ស្ថានភាពក្នុងពេលពិសោធន៍គឺ៖ សីតុណ្ហភាពក្នុងបន្ទប់ពិសោធន៍ធម្មតា និងសីតុណ្ហភាពទូរស័ព្ទគឺ 25℃±1℃។ ថាមពលថ្មទូរស័ព្ទ 100% ដែលមានទំហំ 5000mAh បិទអុីនធឺណេត Wifi និងបិទអុីនធឺណេតពីស៊ីម ជាមួយកម្រិតពន្លឺអេក្រង់ 150cd/m2 និងកម្រិតសម្លេង 63 dB(A)។

Y27s មិនមែនជាស្មាតហ្វូនធន់នឹងទឹកទាំងស្រុងទេ ប៉ុន្តែត្រូវបានតេស្តក្នុងមន្ទីរពិសោធន៍ ក្រោមស្តង់ដារ IEC 60529 អាវក្រោះកម្រិតស្រាល IP54 តែប៉ុណ្ណោះ។ អាវក្រោះការពារទឹក និងធូលី មិនរក្សាបានស្ថិតស្ថេរហូតទេ ហើយនឹងបាត់បង់ប្រសិទ្ធភាពក្រោមការប្រើប្រាស់ក្នុងរយៈពេលយូរ។ សូមកុំសាកថ្មពេលទូរស័ព្ទសើម។ សូមអានពីព័ត៌មានស្តីពីសុវត្ថិភាពក្នុង Setting សម្រាប់ការណែនាំអំពីរបៀបសម្អាត និងសម្ងួត។ ការខូចខាតដោយទឹកចូល គឺមិនស្ថិតក្រោមការធានានោះទេ។

ទំហំអេក្រង់គឺ 6.64 អីុញ ការវាស់តាមអង្កត់ទ្រូងក្នុងរាងចតុកោណកែង។ ផ្ទៃបង្ហាញជាក់ស្តែងគឺតូចជាងបន្តិច។

រូបភាព និងមុខងាររបស់ផលិតផលដែលដាក់បង្ហាញខាងលើ គឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ។ រូបភាពដែលបង្ហាញនៅលើអេក្រង់ គឺត្រូវបានក្លែងធ្វើ និងសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ សូមពិនិត្យទៅលើផលិតផលជាក់ស្តែង។

ទិន្នន័យដែលបង្ហាញទាំងអស់គឺផ្អែកលើ ទិន្នន័យនៃការរចនាផ្នែកបច្ចេកទេស លទ្ធផលតេស្តក្នុងមន្ទីរពិសោធន៍ vivo និងទិន្នន័យតេស្តរបស់អ្នកផ្គត់ផ្គង់។ ប្រតិបត្តិការជាក់ស្តែង អាចប្រែប្រួលអាស្រ័យលើកំណែ Software ស្ថានភាពបរិយាកាសក្នុងពេលធ្វើតេស្តជាក់លាក់ និងម៉ូដែលរបស់ស្មាតហ្វូន។ ការប្រៀបធៀបទាំងអស់ដែលបង្ហាញខាងលើនេះ គឺសំដៅទៅលើផលិតផល vivo តែប៉ុណ្ណោះ។

ដោយសារមុខងារមួយចំនួន ទិន្នន័យឬផ្នែកខ្លះនៃផលិតផលអាចនឹងប្រែប្រួលដោយសារការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ឬក្រុមគ្រឿងបន្លាស់ផលិតនាពេលផ្សេងៗគ្នា។ vivo អាចធ្វើការអាប់ដេតការពិពណ៌នាលើទំព័រនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។ សូមអានពិពណ៌នាលើទំព័រនេះដោយយកចិត្តទុកដាក់មុនពេលប្រើ។

ទំហំភីកសែល (Pixel) អាចប្រែប្រួលទៅតាមការប្រើប្រាស់មុខងារកាមេរ៉ាផ្សេងៗ ក្នុងពេលថត។