ត្រៀមខ្លួនសម្រាប់ភាពភ្ញាក់ផ្អើល លើការរចនាលែនកាមេរ៉ាភ្លោះ
ជាមួយស៊ុមមាសដ៏ទាក់ទាញ និងស៊ីវិល័យ។
ស្រាក្រហមដ៏មានតម្លៃ លាយបញ្ចូលជាមួយពណ៌ខ្មៅដិត បង្កើតបានជាពណ៌ Burgundy Black លើផ្ទៃគ្រើមភ្លឺផ្លេករបស់ Glitter AG ឲ្យអ្នកទទូលយកផ្ទៃដ៏ប្រណិត និងមានតម្លៃក្នុងដៃអ្នក។
ទទួលយកអារម្មណ៍ស្រស់ស្រាយពីទឹកសមុទ្រ ជាមួយជម្រើសពណ៌ខៀវដូចទឹករលកក្រោមពន្លឺថ្ងៃ ដែលឲ្យអ្នកមានអារម្មណ៍ចង់ចាប់កាន់ក្នុងដៃ។
ទូរស័ព្ទជាចំណុចមួយណែនាំពីខ្លួនអ្នក។ ជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាតទាំងនេះ ជាមួយផ្ទៃគ្រើមភ្លឺផ្លេក មានភាពមាំ ធន់នឹងឆ្កូត សម្រាប់ឲ្យអ្នកជ្រើសរើសណាមួយដែលស័ក្តិសមនឹងអ្នកបំផុត។
កម្រិតពន្លឺអេក្រង់ខ្ពស់បំផុត
បំពាក់អេក្រង់ Sunlight FHD+ ធានានូវទស្សនីយភាពភ្លឺច្បាស់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទោះបីស្ថិតក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ។
រូបរាងពិតជាស្រស់ស្អាត ជាមួយការរចនាគែមរាបស្មើ ដែលមានកម្រាស់ស្តើង និងទម្ងន់ស្រាល។
នៅទីកន្លែងងងឹតមែនទេ? ជាមួយ Night Portrait និង Aura Screen Light ឲ្យអ្នកផ្តិតសែលហ្វី បង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកបានគ្រប់ពេល។
នៅទីកន្លែងងងឹតមែនទេ? ជាមួយ Night Portrait និង Aura Screen Light ឲ្យអ្នកផ្តិតសែលហ្វី បង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកបានគ្រប់ពេល។
សែលហ្វីដោយមានទំនុកចិត្ត ជាមួយសម្បុរស្បែកស្អាត បែបធម្មជាតិ និងមិនលើសលុប។
ផ្ទៃក្រោយមានពន្លឺរញ៉េរញ៉ៃមែនទេ? អ្នកនឹងលង់ស្នេហ៍ ដោយពន្លឺរញ៉េរញ៉ៃទាំងនោះក្លាយជាចំណុចពន្លឺព្រាលដ៏ទាក់ទាញ ឲ្យអ្នកមានភាពលេចធ្លោក្នុងរូបភាព។
ចង់បានរូបភាពកម្រិត FHD+ និងភ្លឺច្បាស់មែនទេ? ជឿជាក់លើកាមេរ៉ា Portrait របស់ Y27 អាចបំពេញរាល់តម្រូវការថតរូបរបស់អ្នក។
ជាមួយសមាមាត្រវីដេអូកម្រិតភាពយន្ត ឲ្យអ្នកបង្កើតវីដេអូដូចទៅខ្សែភាពយន្ត បញ្ចាំងលើអេក្រង់ដ៏ធំ។
781.81 ម៉ោង Standby
16.63 ម៉ោង ទស្សនាវីដេអូ
5.89 ម៉ោង លេងហ្គេម1
ថាមពលថ្មគឺត្រូវ មានទំហំធំ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ មិនត្រឹមតែធំ ថែមទាំងមានប្រព័ន្ធសាកថ្មសុវត្ថិភាព 24យ៉ាង ធានាសុវត្ថិភាពថ្មដល់អ្នក។
សាក 15នាទី ទទួលបាន 29%
ចំណាយពេលសាកថ្មតិច
ឲ្យអ្នកប្រើប្រាស់បានយូរ។2
ឆ្លាស់រវាង App ជាច្រើនក្នុងពេលតែមួយ យ៉ាងរលូន ជាមួយបច្ចេកវិទ្យា RAM ជំនួយ 3.0 ជំនាន់ថ្មី ដែលផ្តល់ RAM ជំនួយ ទៅដល់ 6GB បន្ថែម។3
ជួយបង្កើនទំហំ RAM កាន់តែធំ និងការពារការប្រើលើសចំណុះ ឲ្យស្មាតហ្វូនដើរកាន់តែលឿន និងកាន់តែរលូន។4
ការឆ្លាស់រវាង App មិនត្រូវមានភាពរអាក់រអួលទេ ជាមួយមុខងារ Interface Preserver ឲ្យអ្នកបន្តដំណើរការនូវ App ដែលនៅក្នុង Background បានយ៉ាងរហ័ស និងរលូន។5
ធូលីដី និងទឹកសាចត្រូវក៏មិនខ្លាច ដោយបំពាក់មកជាមួយអាវក្រោះការពារកម្រិត IP546
រក្សារឿងអាថ៌កំបាំងជាមួយ Screen Pinning។ គ្មាននរណាអាចបើកមើលដោយមិនមានការអនុញ្ញាតពីអ្នកឡើយ។
ធន់ពីការឆ្កូត ទម្លាក់ ដំណើរការក្នុងសីតុណ្ហភាពខ្ពស់ ការដោតដករន្ធកាស និងរន្ធសាក គឺអាចដំណើរការដោយគ្មានបញ្ហា។
ទទួលយកបទពិសោធន៍លេងហ្គេមពេញលេញ និងសប្បាយរីករាយ ឥតព្រំដែន។
ជំនួយការក្នុងស្មាតហ្វូន ដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងគ្រប់គ្រងទៅលើដំណើរការសំខាន់ៗ របស់ស្មាតហ្វូន។
រាល់ព័ត៌មានសំខាន់ៗ ដែលអ្នកត្រូវការ នឹងដាក់បង្ហាញនៅមុខអ្នក យ៉ាងមានរបៀបរៀបរយ។
ផ្តល់បុគ្គលលក្ខណៈដល់ទូរស័ព្ទអ្នក ដោយការជ្រើសរើសជម្រើសពណ៌ជាច្រើន លើ App និង User Interface។7
ទិន្នន័យគឺទទួលបានពីមន្ទីរពិសោធន៍ vivo។ ស្ថានភាពក្នុងពេលពិសោធន៍គឺ៖ សីតុណ្ហភាពក្នុងបន្ទប់ពិសោធន៍ធម្មតា និងសីតុណ្ហភាពទូរស័ព្ទគឺ 25℃±1℃។ ថាមពលថ្មទូរស័ព្ទ 100% ដែលមានទំហំ 5000mAh បិទអុីនធឺណេត Wifi និងបិទការប្រើអុីនធឺណេតតាមស៊ីម ជាមួយកម្រិតពន្លឺ 150cd/m2 និងកម្រិតសម្លេង 63 dB(A)។
Y27 មកជាមួយដុំសាកកម្លាំង 11V/4A និងខ្សែសាកស្តង់ដាររបស់ vivo គាំទ្រកម្លាំងសាកទៅដល់ 44W។ កម្លាំងសាកអាចប្រែប្រួលទៅតាមទីតាំងនិងអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង។
RAM ជំនួយ 6GB ទទួលស្គាល់ពីប្រព័ន្ធ Software។ ទំហំ ROM ជាក់ស្តែងដែលទាញទៅជា RAM គឺតូចជា 6GB ដោយបំពាក់បច្ចេកវិទ្យាបង្ហាប់កាន់តែទំនើបជឿនលឿន។
នៅពេលដំណើរការ App ជាច្រើនក្នុងពេលតែមួយ RAM Saver អាចសន្សំសំចៃ Memory ទៅដល់ 500MB។ ទំហំ Memory ដែលត្រូវបានសន្សំសំចៃ គឺអាចប្រែប្រួលទៅតាមលក្ខខណ្ឌផ្សេងៗ និងទៅតាមការប្រើប្រាស់ជាក់ស្តែង។
Interface Preserver ដំណើរការតែលើ App ក្នុង Background តែប៉ុណ្ណោះ។ បច្ចុប្បន្ន មុខងារនេះអាចដំណើរការលើស 100 App ក្នុងតារាង vivo whitelist។
Y27 មិនមែនជាស្មាតហ្វូនធន់នឹងទឹកទាំងស្រុងទេ ប៉ុន្តែបានផ្តល់មកអាវក្រោះការពារធូលី និងទឹកកម្រិត IP54 ក្នុងការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ។
Monochrome icon ដាក់បានតែលើ App ដែលគាំទ្រមុខងារនេះ។
ទំហំអេក្រង់គឺ 6.64 អីុញ ការវាស់តាមអង្កត់ទ្រូងក្នុងរាងចតុកោណកែង។ ផ្ទៃបង្ហាញជាក់ស្តែងគឺតូចជាងបន្តិច។
រូបភាព និងមុខងាររបស់ផលិតផលដែលដាក់បង្ហាញខាងលើ គឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ។ រូបភាពដែលបង្ហាញនៅលើអេក្រង់ គឺត្រូវបានក្លែងធ្វើ និងសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ សូមពិនិត្យទៅលើផលិតផលជាក់ស្តែង។
ទិន្នន័យដែលបង្ហាញទាំងអស់គឺផ្អែកលើ ទិន្នន័យនៃការរចនាផ្នែកបច្ចេកទេស លទ្ធផលតេស្តក្នុងមន្ទីរពិសោធន៍ vivo និងទិន្នន័យតេស្តរបស់អ្នកផ្គត់ផ្គង់។ ប្រតិបត្តិការជាក់ស្តែង អាចប្រែប្រួលអាស្រ័យលើកំណែ Software ស្ថានភាពបរិយាកាសក្នុងពេលធ្វើតេស្តជាក់លាក់ និងម៉ូដែលរបស់ស្មាតហ្វូន។ ការប្រៀបធៀបទាំងអស់ដែលបង្ហាញខាងលើនេះ គឺសំដៅទៅលើផលិតផល vivo តែប៉ុណ្ណោះ។
ដោយសារមុខងារមួយចំនួន ទិន្នន័យឬផ្នែកខ្លះនៃផលិតផលអាចនឹងប្រែប្រួលដោយសារការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ឬក្រុមគ្រឿងបន្លាស់ផលិតនាពេលផ្សេងៗគ្នា។ vivo អាចធ្វើការអាប់ដេតការពិពណ៌នាលើទំព័រនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។ សូមអានពិពណ៌នាលើទំព័រនេះដោយយកចិត្តទុកដាក់មុនពេលប្រើ។
ទំហំភីកសែល (Pixel) អាចប្រែប្រួលទៅតាមការប្រើប្រាស់មុខងារផ្សេងៗរបស់កាមេរ៉ាក្នុងពេលថត។