vivo v27e
vivo v27e aura light portrait

ភ្លើងជំនួយ Aura Light Portrait

vivo v27e 64mp ois camera

កាមេរ៉ា 64MP OIS Ultra-Sensing

vivo v27e 66w flashcharge and 120hz display

បច្ចេកវិទ្យាសាកថ្មលឿន 66W ជាមួយអេក្រង់ Sunlight AMOLED 120Hz

vivo v27e slim flat frame

គែមរាបស្មើជាមួយពណ៌ថ្មី

vivo v27e minimalist aesthetic design

សោភ័ណ​លើរូបរាងដ៏សាមញ្ញ

ស្តើង ស្រាល ស៊ីវិល័យ

ចាប់កាន់ពេញដៃ ជាមួយកម្រាស់តួខ្លួនដ៏ស្តើង ត្រឹមតែ 7.7mm និងទម្ងន់ដ៏ស្រាល ត្រឹមតែ 185g។ រីករាយក្នុងការចាប់កាន់កម្សាន្តរយៈពេលយូរ ដោយមិនមានបញ្ហាចុករោយដៃ។ 3
7.7
mm
185
g
vivo v27e light and slim body
vivo v27e cpu ram

ប្រតិបត្តិការឥតគូរប្រៀប

សាកថ្មពេញលឿន ថាមពលថ្មធំ

សាកថ្ម V27e ពី 1% - 50% ក្នុងរយៈពេលត្រឹមតែ 19នាទី។ សាកថ្មលឿន ដោយមានទំនុកចិត្ត ជាមួយប្រព័ន្ធសាកថ្មសុវត្ថិភាព 24យ៉ាង ធានានូវគុណភាព និងសុវត្ថិភាពនៅពេលសាកថ្ម។ 4,5,6,7
19 នាទី
សាកបាន 50%
66W
បច្ចេកវិទ្យាសាកថ្មលឿន
4600mAh
ថាមពលថ្ម
2X
អាយុកាលថ្មកើនឡើង
vivo
ប្រព័ន្ធសាកថ្មសុវត្ថិភាព 24យ៉ាង
vivo
Smart Charging Engine
vivo v27e 66w fast charge
1 %
vivo
vivo v27e ip54 waterproof

គុណភាព និងភាពធន់

ត្រូវបានឆ្លងកាត់ការតេស្តជាច្រើន ដើម្បីធានានូវគុណភាព និងភាពធន់។ V27e គឺបង្កើតឡើង ដើម្បីនៅក្បែរអ្នករាល់ថ្ងៃ ដោយបំពាក់អាវក្រោះការពារធូលី និងទឹក IP54 និងអាចទប់ការទម្លាក់ ពីកម្ពស់មួយម៉ែត្រ។ 8

ដំណើរការ App កាន់តែច្រើន កាន់តែសប្បាយ

មិនថាអ្នកលេងហ្គេម បំពេញការងារ ឬដំណើរការ App ជាច្រើន រីករាយជាមួយការប្រើប្រាស់យ៉ាងរលូន ជាមួយ RAM ជំនួយ 8GB។ មិនត្រឹមប៉ុនហ្នឹងទេ ជាមួយអង្គផ្ទុកទិន្នន័យ 256GB ឱ្យអ្នកផ្ទុកឯកសារសំខាន់បានកាន់តែច្រើន។ 9,10
27
រក្សាដំណើរការ 27 App ក្នុងពេលតែមួយ
vivo v27e multi apps running smoothly
vivo v27e fun experience

បទពិសោធន៍ប្រើប្រាស់ដ៏រីករាយ

អេក្រង់លំដាប់ភាពយន្តផ្ទាល់ខ្លួនរបស់អ្នក

អេក្រង់ Sunlight AMOLED 120Hz ភ្ជាប់វិញ្ញាបនបត្រការពារភ្នែក SGS ផ្តល់ភាពទុកចិត្តពេលប្រើប្រាស់ ជាមួយពណ៌រស់រវើក និងកាត់បន្ថយពន្លឺ Blue-Light ហើយប្រើប្រាស់ថាមពលតិច។ 11
vivo v27e 120hz screen
vivo v27e all-round sound audio enhancement

សំលេងពិរោះរណ្តំចិត្ត

ទទួលយកបទពិសោធន៍សំលេងដ៏ច្បាស់ និងមានគុណភាពខ្ពស់ គ្រប់ពេលគ្រប់ទីកន្លែង ជាមួយការបង្កើនសំលេងគ្រប់ជ្រុង។ បំពាក់ឧបករណ៍បំពងសំលេងដែលមានសមត្ថភាពបំបាត់សំលេងរំខានយ៉ាងឆ្លាតវៃ ផ្តល់សំលេងច្បាស់លម្អិតដល់ត្រចៀកអ្នក។
vivo v27e cooling features

រក្សាកម្តៅទាបជានិច្ច

V27e ដំណើរការខ្លាំង ដោយមិនបែកញើសមួយដំណក់។ បំពាក់ប្រព័ន្ធបន្សាយកម្តៅដ៏ពិសេស និងប្រភេទសារធាតុតួខ្លួន រក្សាកម្តៅឱ្យនៅទាប ទោះស្ថិតក្រោមការប្រើប្រាស់ខ្លាំងប៉ុនណា។
vivo v27e game boost mode

ជំរុញក្បាច់គុណឡើងមួយកម្រិត

ទទួលយកបទពិសោធន៍លេងហ្គេមដ៏រលូន ស្ថេរភាព និងអារម្មណ៍សកម្មភាពពិតៗ​ ជាមួយមុខងារ 4D Game Vibration និងមុខងារ Game BOOST ទាញយកភាពពេញលេញពីហ្គេមទូរស័ព្ទ ក៏ព្រោះតែបន្ទះឈីបកម្លាំងខ្លាំងក្លាមានល្បឿន 2.8GHz។
vivo v27e funtouch os features

OS
តម្រូវតាមអ្នក

vivo v27e os themes

ភាពសុខដុមរមនានៅក្នុងដៃអ្នក

ជ្រើសរើសជាមួយពណ៌ ទម្រង់ Icon និង Wallpaper ណាមួយដែលស័ក្តិសមបំផុតសម្រាប់អ្នក។ 12
vivo v27e private photo protection

ចែករំលែកដោយភាពទុកចិត្ត

ការពារឯកជនភាពលើរូបភាព ឱ្យអ្នកគ្រប់គ្រងទិន្នន័យឯកជនភាពផ្ទាល់ខ្លួនបានកាន់តែច្រើន នៅពេលអ្នកចែករំលែករូបភាពទៅខាងក្រៅ។
vivo v27e air quality monitoring feature

ខ្យល់អាកាសបរិសុទ្ធ

មុខងារ Real-Time AQI Card ឱ្យអ្នកដឹងច្បាស់ពីគុណភាពបរិយាកាស និងអាកាសធាតុក្នុងតំបន់ជិតអ្នក។
vivo v27e easy cooling

រក្សាកម្តៅគឺងាយស្រួល

គ្រប់គ្រងលើចំនួន App កំពុងដំណើរការ និងសម្រួលកម្លាំង CPU ដើម្បីរក្សាសីតុណ្ហភាពទូរស័ព្ទឱ្យនៅទាប។

កំណត់សម្គាល់៖

  • ដោយប្រើប្រាស់មុខងារ High Resolution ទើបអាចផ្តិតរូបភាពក្នុងកាមេរ៉ាគោល កម្រិត 64MP និងកាមេរ៉ាសែលហ្វី កម្រិត 32MP។ ទំហំភីកសែល (Pixel) អាចប្រែប្រួលទៅតាមការប្រើប្រាស់មុខងារថតផ្សេងៗរបស់កាមេរ៉ា។ សូមពិនិត្យទៅលើទំហំភីកសែល (Pixel)​ ដែលមានជាក់ស្តែង។
  • គោលបំណងវីដេអូដែលដាក់បង្ហាញ គឺសម្រាប់តែបង្ហាញពី​មុខងារ Micro Movie តែប៉ុណ្ណោះ។ សូមពិនិត្យទៅលើការប្រើប្រាស់ជាក់ស្តែង។
  • កម្រាស់ និងទម្ងន់ជាក់ស្តែងអាចប្រែប្រួលទៅតាមវិធីសាស្ត្រក្នុងការវាស់វែង និងប្រភេទសារធាតុដើម។ V27e ពណ៌ Glory Black មានកម្រាស់ 7.7mm ទម្ងន់ 185g និងពណ៌ Lavender Purple មានកម្រាស់ 7.8mm ទម្ងន់ 186g។
  • ទិន្នន័យសាកថ្មគឺទទួលបានពីមន្ទីរពិសោធន៍ vivo។ ស្ថានភាពក្នុងពេលពិសោធន៍គឺ៖ សីតុណ្ហភាពក្នុងបន្ទប់ពិសោធន៍ធម្មតា និងសីតុណ្ហភាពទូរស័ព្ទគឺ 25℃±1℃។ ថាមពលថ្មទូរស័ព្ទនៅសល់ 1% បើកដំណើរការមុខងារ Airplane អេក្រង់បិទ ហើយសាកថ្មដោយប្រើប្រាស់ឆ្នាំងសាក និងខ្សែសាកស្តង់ដាក្នុងប្រអប់ទូរស័ព្ទ។ ទិន្នន័យជាក់ស្តែងអាចប្រែប្រួលទៅតាមស្ថានភាពបរិយាកាស ស្ថានភាពពេលសាក សីតុណ្ហភាពរបស់ទូរស័ព្ទ អាយុកាលរបស់ថ្ម និងកត្តាផ្សេងៗទៀត។
  • សមត្ថភាពផ្ទុកថាមពលថ្មធម្មតាគឺ 4600mAh និងសមត្ថភាពថាមពលថ្មវាយតម្លៃគឺ 4500mAh។
  • ទិន្នន័យអាយុកាលរបស់ថ្មគឺទទួលបានពីការធ្វើតេស្តប្រៀបធៀបផលិតផល vivo ដែលមិនមាន Smart Charging Engine ក្នុងមន្ទីរពិសោធន៍ vivo។
  • V27e មិនមែនជាស្មាតហ្វូនធន់នឹងទឹកទាំងស្រុងទេ ប៉ុន្តែបានផ្តល់មកអាវក្រោះការពារធូលី និងទឹកកម្រិត IP54 ក្នុងការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ។
  • RAM ជំនួយ 8GB ទទួលស្គាល់ពីប្រព័ន្ធ Software។ RAM និង ROM ដែលមានជាក់ស្តែងគឺតិចជាងដោយសារការផ្ទុកប្រព័ន្ធប្រតិបត្តិការនិងកម្មវិធីដែលបានដំឡើងជាស្រេច។
  • RAM ជំនួយ 8GB គាំទ្រការបើកដំណើរការទៅដល់ 27 App ក្នុងពេលតែមួយ។
  • អត្រា Refresh 120Hz គាំទ្រលើ App មួយចំនួនតែប៉ុណ្ណោះ។ រវាង App និងហ្គេម អត្រា Refresh និងអត្រាឆ្លើយតបការប៉ះអាចប្រែប្រួលបន្តិចបន្តួច។
  • Monochrome icon៖ ប្រើប្រាស់បានតែលើ App ក្នុង Theme ដើមប៉ុណ្ណោះ។
  • រូបភាព និងមុខងាររបស់ផលិតផលដែលដាក់បង្ហាញខាងលើ គឺគ្រាន់តែជាឯកសារយោងតែប៉ុណ្ណោះ។ គោលបំណងរូបភាពដែលបង្ហាញក្នុងអេក្រង់ គឺសម្រាប់តែបង្ហាញតែប៉ុណ្ណោះ។ សូមពិនិត្យទៅលើផលិតផលជាក់ស្តែង។
  • ទិន្នន័យដែលដាក់បង្ហាញទាំងអស់គឺយោងតាមការរចនាផ្នែកបច្ចេកទេស ការតេស្តក្នុងមន្ទីរពិសោធន៍ vivo និងការតេស្តពីអ្នកផ្គត់ផ្គង់ ហើយទិន្នន័យខ្លះអាចជាទិន្នន័យខ្ពស់បំផុត។ ទិន្នន័យជាក់ស្តែង អាចប្រែប្រួលទៅតាមស្ថានភាពបរិយាកាស និងកំណែ Software។ ការប្រៀបធៀបទាំងអស់ដែលដាក់បង្ហាញក្នុងទំព័រនេះ គឺសំដៅទៅលើផលិតផល vivo តែប៉ុណ្ណោះ។
  • ទិន្នន័យលក្ខណៈ​ពិសេស​របស់​ឆ្នាំង​សាក​អាចប្រែប្រួល​ដោយ​ការ​ផ្លាស់​ប្តូរ​អ្នក​ផ្គត់ផ្គង់ ឬ​ផលិតក្នុងវេលាខុសគ្នា។ កម្លាំងសាក 66W និងទិន្នន័យសាកគឺមិនមានផលប៉ះពាល់ទេ។
  • User Interface ដែលបានដាក់បង្ហាញ គ្រាន់តែជាឯកសារយោងតែប៉ុណ្ណោះ។ ជាក់ស្តែងអាចប្រែប្រួលទៅតាមកំណែ Software។