vivo TWS 3e
ប្រព័ន្ធសំឡេងច្បាស់ រណ្តំចិត្តអង្រួនបេះដូង
ប្រព័ន្ធកាត់បន្ថយសំឡេងរំខានឆ្លាតវៃ 1
រីករាយជាមួយបទពិសោធន៍សំឡេងតន្រ្តីឮច្បាស់លម្អិត ដូចនៅហាងកាហ្វេដ៏ស្ងៀមស្ងាត់ បន្ទប់គេងដ៏ស្ងប់ស្ងាត់ ចៀសផុតពីពិភពច្របូកច្របល់ខាងក្រៅ ជាមួយប្រព័ន្ធកាត់បន្ថយសំឡេងរំខានឆ្លាតវៃ យ៉ាងមានប្រសិទ្ធភាពខ្ពស់គួរឲ្យកត់សម្គាល់។
pic
បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខាននៅពេល Call
ប្រសិទ្ធភាពកើនឡើង 12% 2
មីក្រូហ្វូនកាត់បន្ថយសំឡេងខ្យល់រំខាន
កាត់បន្ថយសំឡេងរំខាននៅពេល Call
បច្ចេកវិទ្យា AI ឆ្លាតវៃដំណើរការគណនាយ៉ាងមានប្រសិទ្ធភាព ដើម្បីរក្សាភាពសុទ្ធលើសំឡេងនិយាយ និងកាត់បន្ថយសំឡេងរំខានពីខាងក្រៅ។
ការឌីហ្សាញ Cross-Through ខ្យល់ធូលី
ការឌីហ្សាញរូបរាងថ្មី ដើម្បីកាត់បន្ថយប្រេកង់សំឡេងរំខាន
ការឌីហ្សាញកាត់បន្ថយសំឡេងខ្យល់រំខាន
បង្កើត​ប្រហោងរន្ធ​ សម្រាប់កាត់​បន្ថយ​លំហូរ​ខ្យល់រំខាន់។
pic
ផលិតសំឡេងមានគុណភាពខ្ពស់
pic
*Advertising creativity only. For actual experience,
please refer to the actual product.
High-Resolution
Speaker Driver
ឌីហ្សាញឡើងដោយ Bionic Composite Cashmere Biofiber ​ទំនើប​បំផុត ដែលមានសមត្ថភាពផលិតសំឡេងធម្មជាតិ និង​ស្រទន់។ ឧបករណ៍បំពងសំឡេងមានលក្ខណៈពិសេស ជាមួយខ្សែស្ពាន់ស្តើងស្រាលជាងមុន សម្រាប់បំពងប្រេកង់សំឡេងបានខ្ពស់ និងពីរោះ។ ក្រុមការងារ Golden Ear Acoustics បានរចនាបង្កើតប្រព័ន្ធបំពងសំឡេងទំហំធំ 11mm ដើម្បីផ្តល់នូវសំឡេងដែលផ្ទុកប្រេកង់ទាប។
សំឡេងបែប DeepX 3.0
ក្រុមការងារ Golden Ear Acoustics បានកែសម្រួលឲ្យកាន់តែប្រសើរលើប្រព័ន្ធបំពងសំឡេងបាស សម្រាប់ផ្តល់នូវសំឡេងស្តេរ៉េអូចម្រុះ។ ផ្លាស់ប្តូរចម្រៀងតន្រ្តីដោយសេរី។
Super Bass៖ កម្រិតសំឡេងក្នុងប្រេកង់ទាប
បង្កើតប្រេកង់សំឡេង 20-80Hz សម្រាប់ទទួលបានសំឡេងងុំល្អ ជាមួយការបុកបាសដូចឆាកតន្រ្តី។
chart
បង្កើនភាពច្បាស់លម្អិត៖ សំឡេងច្បាស់ស្រទន់ និងបុកកាន់តែជ្រៅ
ចម្រាញ់​ប្រេកង់ 1000-4000Hz សម្រាប់​តន្រ្តីកាន់តែ​រំជួល​ចិត្ត។
chart
សំឡេងខ្ពស់ឮច្បាស់៖ តន្រ្តីកាន់តែច្បាស់
បង្កើនភាពច្បាស់លើឧបករណ៍សំឡេង ដែលមានប្រេកង់ខ្ពស់លើសពី 5000Hz ទទួលបានសំឡេងខ្លាំង ច្បាស់ និងរស់រវើក។
chart
pic
ផ្ទុកថាមពលថ្មធំ
អាយុកាលថ្ម
ដំណើរការលើបន្ទះឈីបសន្សំសំចៃថាមពល សម្រាប់ការប្រើប្រាស់ជាប់ និង Call ដែលមានសមត្ថភាពកំដរអ្នកបានពេញមួយថ្ងៃ។
បិទមុខងារកាត់បន្ថយសំឡេងរំខាន
42 ម៉ោង 3
អាយុកាលថ្មអតិបរមាជាមួយប្រអប់សាក
បិទមុខងារកាត់បន្ថយសំឡេងរំខាន
10.5 ម៉ោង 4
អាយុកាលថ្មសម្រាប់កាស
បើកមុខងារកាត់បន្ថយសំឡេងរំខាន
36 ម៉ោង 5
អាយុកាលថ្មអតិបរមាជាមួយប្រអប់សាក
បើកមុខងារកាត់បន្ថយសំឡេងរំខាន
8.5 ម៉ោង 6
អាយុកាលថ្មសម្រាប់កាស
pic
សាកបញ្ចូលថ្មលឿន 7
សាកថ្ម 10នាទី សម្រាប់ការប្រើប្រាស់ទៅដល់ 3ម៉ោង
pic
រីករាយជាមួយភាពវៃឆ្លាត និងសុវត្ថិភាព
88ms Low Gaming Latency 8
ការ​ឌីហ្សាញ​ឧបករណ៍អង់តែនជំនាន់ចុងក្រោយ​បញ្ជូន​សំឡេង​ហ្គេម​ ស៊ីគ្នាជាមួយ​រូបភាព សម្រាប់ការ​តភ្ជាប់យ៉ាងលឿន និងមានស្ថិរភាព​ ជាមួយ​​ល្បឿនការ​ឆ្លើយតប​ភ្លាមៗ។
88ms
អប្បបរមាល្បឿន Latency ស្ថិរភាពពីដើមដល់ចប់
pic
ការភ្ជាប់បានដល់ឧបករណ៍ 2
ភ្ជាប់ទៅដល់ឧបករណ៍ 2 ក្នុងពេលតែមួយ ជាមួយប្រព័ន្ធ Bluetooth 5.3 យ៉ាងមានប្រសិទ្ធភាព រលូន និងរហ័ស។
pic
ប្រកបដោយផាសុកភាព
ការឌីហ្សាញរូបរាងកាសប្រកបដោយផាសុកភាពពេលប្រើប្រាស់ ក្នុងត្រចៀក ជាមួយសារធាតុមានគុណភាពខ្ពស់បំផុត សម្រាប់សុខភាពត្រចៀកអ្នក។
pic
bg
ការឌីហ្សាញ
ការឌីហ្សាញរូបរាងពងក្រពើ ដែលមានទំហំតូចល្មម ទាក់ទាញភ្នែក ងាយស្រួលទុកដាក់ ជាមួយរូបរាងកាសងាយស្រួលដក និងដាក់ក្នុងប្រអប់វិញ ជាមួយភាពប្រណីត និងទាន់សម័យ។
Dark Indigo
IP54 9
បំពាក់នូវអាវក្រោះការពារធូលី និងទឹកសាចសម្រាប់ការធានាគុណភាពប្រើប្រាស់បានយូរ ដោយមិនបារម្មណ៍ពីបញ្ហាត្រូវញើស និងដីហុយ ឲ្យអ្នកស្តាប់តន្រ្តីបានគ្រប់ទីកន្លែង។
pic
*Advertising creativity only. For actual experience,
please refer to the actual product.
Convenient Interaction
icon
Google Fast Pair
ការភ្ជាប់ដ៏ងាយស្រួល និងរហ័ស គ្រាន់តែចុចម្តង។
icon
Google Assistant
ចង់ឆែកអាកាសធាតុ ឬ Call គ្រាន់តែប្រាប់ទៅកាន់ Google Assistant តម្រូវការរបស់អ្នក។
icon
Wearing Detection
តន្ត្រីផ្អាកនៅពេលអ្នកដកកាសចេញពីត្រចៀក ហើយនឹងបន្តលេងនៅពេលអ្នកដាក់កាសចូលត្រចៀកវិញ ដោយស្វ័យប្រវត្តិ មិនត្រូវការចុចបញ្ជាទេ។
icon
Find My Earphones 10
ប្រើប្រាស់ស្មាតហ្វូនអ្នក ស្វែងរកកាសបានភ្លាមៗ ដោយការចាក់សំឡេងប្លែកទៅលើកាស។
ការប៉ះបញ្ជាដ៏ឆ្លាតវៃ
ការភ្ជាប់ដំបូង 11
ជំហានទី 1
បើកប្រអប់កាស ហើយចុចឲ្យជាប់លើតំបន់ប៉ះលើកាសទាំងសង្ខាង ឲ្យបាន 5វិនាទី។ បន្ទាប់មកនឹងលេចភ្លើងពណ៌ស ដើម្បីបើកមុខងារភ្ជាប់។
ជំហានទី 2
ចូលទៅកាន់ Setting ក្នុងស្មាតហ្វូន > ចូលទៅ Bluetooth & Devices > បើកមុខងារ Bluetooth រួចស្វែករក vivo TWS 3e ចុចលើវាដើម្បីភ្ជាប់។
pic
ការប៉ះបញ្ជា
icon
ប៉ះពីរដង
តន្រ្តី៖ ស្កុប/លេង
តេទូរស័ព្ទ៖ ទទួល/បិទ
icon
ប៉ះឲ្យជាប់
បើកបិទមុខងារកាត់បន្ថយសំឡេងរំខាន
តេទូរស័ព្ទ៖ បិទការតេចូល
ការប៉ះបញ្ជាផ្សេងៗ
icon
ប៉ះពីរដង មានជម្រើសមុខងារច្រើន
លេង/ស្កុបតន្រ្តី (លំនាំដើម) | ចម្រៀងបន្ទាប់/ចម្រៀងមុន | បើកមុខងារ Voice Assistant។ល។
កំណត់សម្គាល់៖
  • ដើម្បីធានាបាននូវប្រសិទ្ធភាពគុណភាពប្រព័ន្ធកាត់បន្ថយសំឡេងរំខានខ្ពស់ អ្នកត្រូវជ្រើសរើសទំហំចុងត្រចៀកជ័រឲ្យសមស្របទៅនឹងត្រចៀកអ្នក។
  • ទិន្នន័យលើមីក្រូហ្វូនកាត់បន្ថយសំឡេងខ្យល់រំខានគឺយោងតាមការធ្វើតេស្តគណនា ក្នុងល្បឿនខ្យល់ 3ម៉ាយក្នុងមួយម៉ោង។ ក្នុងចំណុចប្រេកង់ 1000Hz សំឡេងខ្យល់លើ TWS 2 ប្រហែល -80dB និងសំឡេងខ្យល់លើ TWS 3e ប្រហែល -90dB ដែលមានភាពប្រសើរកើនឡើងប្រហែល 12%។
  • អាយុកាលថ្ម 42ម៉ោង គឺទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ ក្នុងស្ថានភាពសីតុណ្ហភាពធម្មតា។ កាស និងប្រអប់កាសផ្ទុកថាមពលពេញ 100% និងដាក់ចម្រៀង MP3 ក្នុងកម្រិតសំឡេង 50% ដោយប្រើ AAC Codec ជាមួយ Sound Effect និងបិទមុខងារកាត់បន្ថយសំឡេងរំខាន ANC រហូតដល់កាសអស់ថ្ម ហើយសាកបញ្ចូលថ្មឲ្យពេញ 100% ក្នុងប្រអប់កាស រួចបន្តចាក់ចម្រៀងដូចខាងលើ។ សូមចំណាំថា ក្នុងលក្ខខណ្ឌប្រើប្រាស់ជាក់ស្តែង លទ្ធផលថាមពលថ្មអាចមានការប្រែប្រួលអាស្រ័យលើស្ថានភាពប្រើប្រាស់ខុសៗគ្នា កំណែ Software និងទម្លាប់ការប្រើប្រាស់។
  • អាយុកាលថ្ម 10.5ម៉ោង គឺទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ ក្នុងស្ថានភាពសីតុណ្ហភាពធម្មតា ក្នុងស្ថានភាពដែលបានគ្រប់គ្រង — កាស និងប្រអប់កាសផ្ទុកថាមពលពេញ 100% និងដាក់ចម្រៀង MP3 ក្នុងកម្រិតសំឡេង 50% ដោយប្រើ AAC Codec ជាមួយ Sound Effect និងបិទមុខងារកាត់បន្ថយសំឡេងរំខាន ANC រហូតដល់កាសអស់ថ្ម។ អាយុកាលថ្មជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើស្ថានភាពពេលតេស្តខុសគ្នា កំណែ Software និងទម្លាប់ប្រើប្រាស់។
  • អាយុកាលថ្ម 36ម៉ោង គឺទទួលបានពីការកំណត់ក្នុងមន្ទីរពិសោធន៍ ក្នុងស្ថានភាពស្តង់ដារ។ ចាក់ចម្រៀង MP3 ក្នុងកម្រិតសំឡេង 50% ដោយប្រើ AAC Codec មិនជាមួយ Sound Effect និងបើកមុខងារកាត់បន្ថយសំឡេងរំខាន ANC ចាប់ផ្តើមពីថាមពលថ្មកាស និងប្រអប់កាសផ្ទុកថាមពលពេញ ដោយសាកបញ្ចូលកាស ក្នុងប្រអប់កាសឲ្យពេញ 100% នៅពេលវាអស់ថ្ម រួចបន្តចាក់ចម្រៀងដូចខាងលើរហូតដល់ប្រអប់កាសអស់ថ្មដែរ។ អាយុកាលថ្មជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើស្ថានភាពពេលតេស្តខុសគ្នា កំណែ Software និងទម្លាប់ប្រើប្រាស់។
  • អាយុកាលថ្ម 8.5ម៉ោង គឺទទួលបានដោយយោងតាមការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ ក្នុងស្ថានភាពស្តង់ដារ៖ ចាក់ចម្រៀង MP3 ក្នុងកម្រិតសំឡេង 50% ដោយប្រើ AAC Codec ជាមួយ Sound Effect និងបើកមុខងារកាត់បន្ថយសំឡេងរំខាន ANC ចាប់ផ្តើមពីថាមពលថ្មកាស និងប្រអប់កាសផ្ទុកថាមពលពេញ 100% រហូតដល់អស់ថ្ម។ អាយុកាលថ្មជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើស្ថានភាពពេលតេស្តខុសគ្នា កំណែ Software និងទម្លាប់ប្រើប្រាស់។
  • ដោយផ្អែកលើការតេស្តក្នុងមន្ទីរពិសោធន៍ក្រោមស្ថាភាពស្តង់ដារ ដោយប្រើប្រាស់ឆ្នាំងសាកស្តង់ដារ និងប្រអប់កាស សាកថ្មកាសរយៈ 10នាទី ក្នុងស្ថានភាពថាមពល 0% និងចាក់ចម្រៀង MP3 ក្នុងកម្រិតសំឡេង 50% ដោយប្រើ ACC Codec មិនជាមួយ Sound Effect និងបិទមុខងារ ANC រហូតដល់អស់ថ្ម។ អាយុកាលថ្មជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើស្ថានភាពពេលតេស្តខុសគ្នា កំណែ Software និងទម្លាប់ប្រើប្រាស់។
  • 88ms Low Gaming Latency មាននៅលើស្មាតហ្វូន vivo ដែលត្រូវបានកែសម្រួល។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង After-Sale Service សម្រាប់ព័ត៌មានបន្ថែម។
  • ផលិតផលនេះត្រូវបានវាយតម្លៃត្រឹម IP54 អាវក្រោះការពារធូលី និងទឹកកម្រិតស្រាលតែប៉ុណ្ណោះ ដោយបានធ្វើតេស្តជាក់ស្តែងក្នុងមន្ទីរពិសោធន៍ ក្រោមស្តង់ដារ IEC 60529។ ភាពធន់នឹងទឹក និងធូលី មិនរក្សាបានស្ថិតស្ថេរហូតនោះទេ ហើយនឹងបាត់បង់ប្រសិទ្ធភាពក្រោមការប្រើប្រាស់ក្នុងរយៈពេលយូរ។ សូមកុំសាកថ្មកាស ឬប្រអប់កាសនៅពេលសើម និង សូមមើលព័ត៌មានសុវត្ថិភាពនៅក្នុង Setting សម្រាប់ការណែនាំអំពីការសម្អាត និងសម្ងួត។ ការខូចខាតដោយទឹកចូល គឺមិនស្ថិតក្រោមការធានានោះទេ។
  • សម្រាប់ទទួលបានមុខងារចុងក្រោយដូចជា៖ Jovi | Message Broadcast | Real-Time Translation | Find Earphone | Smart Upgrades ស្មាតហ្វូនរបស់អ្នកត្រូវការ Memory 6 GB ឬច្រើនជាងនេះ ដោយដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 9 និង Funtouch OS 9.2 ឬខ្ពស់ជាងនេះ ហើយអ្នកក៏ត្រូវការ Upgrade App TWS ដល់កំណែ 9.2.5.9 ឬខ្ពស់ជាងនេះ។ ដើម្បីពិនិត្យមើលកំណែ TWS សូមចូលទៅកាន់ Settings > Bluetooth Settings > Headphone Name > Right Arrow > TWS Application Upgrade។
  • កាស vivo TWS 3e នឹងបើកតំណភ្ជាប់ដោយស្វ័យប្រវត្តិ នៅពេលអ្នកបើកប្រអប់កាសជាលើកដំបូង ឬបន្ទាប់ពី Factory Reset។
  • ការសម្របខ្លួនកាន់តែស៊ីជម្រៅ គឺមាននៅលើស្មាតហ្វូន vivo ដែលកែសម្រួល។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង After-Sale Service សម្រាប់ព័ត៌មានបន្ថែម។
  • ជាគំនិតច្នៃប្រឌិតក្នុងការផ្សព្ធផ្សាយតែប៉ុណ្ណោះ។ សូមពិនិត្យលើផលិទផលជាក់ស្តែង។
  • ទិន្នន័យទាំងអស់គឺផ្អែកលើ ទិន្នន័យនៃការរចនាផ្នែកបច្ចេកទេស លទ្ធផលតេស្តក្នុងមន្ទីរពិសោធន៍ vivo និងទិន្នន័យតេស្តរបស់អ្នកផ្គត់ផ្គង់ ហើយអាចជាទិន្នន័យខ្ពស់បំផុត។ ទិន្នន័យជាក់ស្តែង អាចប្រែប្រួលអាស្រ័យលើកំណែរបស់ Software ស្ថានភាពបរិយាកាសពេលធ្វើតេស្តជាក់លាក់។
  • ដោយសារមុខងារមួយចំនួន ទិន្នន័យឬផ្នែកខ្លះនៃផលិតផលអាចនឹងប្រែប្រួលដោយសារការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ឬក្រុមគ្រឿងបន្លាស់ផលិតនាពេលផ្សេងៗគ្នា។ vivo អាចធ្វើការអាប់ដេតការពិពណ៌នាលើទំព័រនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។ សូមអានពិពណ៌នាលើទំព័រនេះដោយយកចិត្តទុកដាក់មុនពេលប្រើប្រាស់។