vivo Y29 4G
vivo Y29 4G with sleek and trendy design

ការរចនាប្រណិត,ទាន់សម័យ​​

ស្តើង ស្រាល​ និងមាន Style

vivo Y29 4G with 6500mAh BlueVolt battery

ថាមពលថ្ម BlueVolt 6500mAh

បច្ចេកវិទ្យាសាកថ្មលឿន 44W ដ៏ឆ្លាតវៃ

vivo Y29 4G with stronger protection

ការការពារខ្លាំងនិងធន់ជាងមុន

បង្កើនភាពធន់ និង​សុវិត្ថភាពកម្រិតខ្ពស់

vivo Y29 4G with Snapdragon 685 processor

ថាមពលដំណើរការប្រភេទបន្ទះឈីប ​Snapdragon®

ដំណើរការ លឿន រលូន និងអនុភាពខ្ពស់

vivo Y29 4G with AI Erase feature

AI Erase

ការកែសម្រួលរហ័សនៅនឹងដៃ

ការរចនាប្រណិត
ទាន់សម័យ

  • Marbel White

    ការរចនាផ្ទៃរូបរាងភ្លឺរលោងថ្លាបែបធម្មជាតិដោយបញ្ចេញសម្រស់ដ៏ស្រស់ស្អាតគ្រប់ពេលវេលា

    Espresso Brown

    ភាពស្រស់ស្អាតនៃ Dynamic Light រួមបញ្ចូលគ្នាជាមួយពណ៌ធម្មជាតិបង្កើតបានជាពណ៌ត្នោតដ៏ល្អប្រណិត ថែមទាំងមិនជាប់ស្នាមម្រាមដៃគ្រប់ពេលចាប់កាន់។

ការរចនាស្ដើងស្អាត

ការរចនាខ្នងភ្លឺរលោងអមជាមួយនឹងជ្រុងគែមកោង​​ ងាយស្រួលក្នុងការចាប់កាន់

កម្រាស់ដ៏ស្តើង អមជាមួយការរចនាគែមកោងដ៏ប្រណីត ត្រូវបានរួមបញ្ចូលគ្នាយ៉ាងចុះសម្រុង ដែលផ្តល់ទាំងភាពឆើតឆាយ និងលេចធ្លោ!

  • កម្រាស់ 8.09 mm1

    ងាយស្រួលក្នុងការចាប់កាន់

Premium Module

Dynamic Light

ពន្លឺដ៏រស់រវើក ត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ដោយរួមបញ្ចូលគ្នានូវសោភ័ណភាព និងមុខងារផ្លាស់ប្តូរពណ៌ដ៏ប៉ិនប្រសប់ ថែមទាំងមានមុខងារជូនដំណឹងដ៏ឆ្លាតវៃ។

ថ្មប្រើប្រាស់បានយូរ

ថាមពលថ្ម BlueVolt 6500mAh

អាយុកាលថ្មយូរអង្វែង​ រហូតដល់​ 5 ឆ្នាំ

គុណភាពថ្មនៅតែរក្សាបាន 80% បន្ទាប់ពីការសាកថ្មពេញច្រើនដង ដែលធានាបាននូវដំណើរការរលូន និងការប្រើប្រាស់បានយូរអង្វែង។

  • 40.66 ម៉ោង3

    ការមើលវីដេអូ

  • 13.47 ម៉ោង

    All-Day Navigation

  • 10.93 ម៉ោង

    លេងហ្គេម PUBG

ថ្មប្រើប្រាស់បានយូរ

អាយុកាលថ្មយូរអង្វែង​ រហូតដល់​ 5 ឆ្នាំ

គុណភាពថ្មនៅតែរក្សាបាន 80% បន្ទាប់ពីការសាកថ្មពេញច្រើនដង ដែលធានាបាននូវដំណើរការរលូន និងការប្រើប្រាស់បានយូរអង្វែង។

  • 5 ឆ្នាំ

    ភាពធន់

បច្ចេកវិទ្យាសាកថ្មលឿន 44W

ការគ្រប់គ្រងឆ្លាតវៃ និងសាកថ្មលឿន

ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 44W ផ្តល់នូវការបញ្ចូលថ្មលឿន និងឆ្លាតវៃ ព្រមទាំងថាមពលប្រើប្រាស់ពេញមួយថ្ងៃ តាមរយៈការគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។

  • 92 នាទី5

    សាកថ្មពី 1% ទៅ 100%

  • សាកថ្មពី​1% ទៅ 50%5

    សាកថ្ម 41 នាទី

ការការពារគ្រប់ជ្រុងជ្រោយ

ការការពារការស្រូបទាញគ្រប់ជ្រុងជ្រោយ

រចនាឡើងបាននូវភាពធន់និងការការពារបានយ៉ាងល្អ

រូបរាងត្រូវបានរចនាឡើងយ៉ាងរឹងមាំ និងការពារបានយ៉ាងល្អ ទោះបីជាធ្លាក់ដោយចៃដន្យក៏អាចការពារបានគ្រប់ជ្រុងជ្រោយ!

កញ្ចក់ការពារ SCHOTT

ការការពារប្រកបដោយគុណភាពខ្ពស់

កញ្ចក់ការពារនេះ ប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន SCHOTT ដែលធ្វើឱ្យវាមានភាពរឹងមាំ ធន់នឹងការធ្លាក់បានយ៉ាងល្អ ហើយនៅតែរក្សារូបរាងស្អាត និង​ទាន់សម័យ។

  • 64%

    បានបង្កើនភាពធន់នឹងការធ្លាក់ ខ្ពស់ជាងម៉ូឌែលជំនាន់មុន

Comprehensive Cushioning Design

ការរចនារឹងមាំហើយធន់

ការវិវត្តពី​តួ​ខ្លួន​ដ៏​រឹងមាំ និងការធ្វើអោយប្រសើរឡើងនូវស្រោមទូរស័ព្ទដែលអាចការពារការធ្លាក់បានយ៉ាងល្អ ហើយគ្រប់ធាតុ​ផ្សំ​ត្រូវ​បាន​ផលិត​ឡើងគឺ​ដើម្បី​ទប់​ទល់​នឹង​ការ​ធ្លាក់ និង​បង្កើន​ភាព​ធន់!

  • វិញ្ញាបនប័ត្រ SGS
    ធន់នឹងការធ្លាក់លំដាប់ផ្កាយ 5

  • វិញ្ញាបនប័ត្រភាពធន់កម្រិតថ្នាក់យោធា

  • កញ្ចក់ការពារពន្លឺ

  • តួខ្លួនរឹងមាំធ្វើឡើងពីអាលុយមីញ៉ូម

  • Mainboard Cushioning Structure

    បំពាក់កាវការពារគុណភាពខ្ពស់
    Mainboard Shield

  • រចនានូវការការពារឧបករណ៍ភ្ជាប់
    BTB បានយ៉ាងមាំ

ស្រោមទូរស័ព្ទជំនាន់ថ្មី

ស្រោមការពារទូរស័ព្ទធន់នឹងការប៉ះទង្គិច

ជ្រុងការពាររឹងមាំ ជួយការពារគែមទូរស័ព្ទបន្ថែមជាមួយនិងសម្ភារៈដែលមានភាពបត់បែនខ្ពស់ ធន់នឹងការសឹករេចរិល ធានាបាននូវការការពារប្រកបដោយប្រសិទ្ធភាពនៅពេលធ្លាក់។

ធន់នឹងទឹក

ប្រើដោយទំនុកចិត្តរាល់ថ្ងៃ

បច្ចេកវិទ្យាកាវស្អិតជាប់កម្រិតខ្ពស់ ធានាបាននូវការការពារប្រកបដោយប្រសិទ្ធភាពពីទឹក និងធូលី សម្រួលដល់ការប្រើប្រាស់ក្នុងស្ថានភាពដៃសើម និងការលាងសម្អាតងាយស្រួល ព្រមទាំងធន់នឹងសារធាតុរាវជាច្រើននៅក្នុងបរិបទប្រើប្រាស់ប្រចាំថ្ងៃ។

  • 8 ម៉ោង9

    ធន់នឹងទឹកភ្លៀង

  • 100 វិនាទី9

    អាចលាងសម្អាតជាមួយទឹកបាន

ដំណើរការរលូន

ផ្តល់នូវបទពិសោធន៍ល្អលើសពីការរំពឹងទុក

ប្រើប្រាស់កម្មវិធី និងឯកសារបានយ៉ាងរលូន និងយូរអង្វែង!​ ជាមួយបច្ចេកវិទ្យាការពារភាពរអាក់រអួលកម្រិតខ្ពស់ ដែលអ្នកអាចអោយអ្នករីករាយនឹងបទពិសោធន៍ប្រើប្រាស់ដ៏ល្អឥតខ្ចោះ គ្មានបញ្ហាណាមួយរំខាន។

AI ជំនាន់ថ្មី
ជីវិតកាន់តែទំនើប

AI Erase

Tap, Erase, Enjoy

កែសម្រួលរូបភាពបានរហ័ស លុបអ្វីដែលអ្នកមិនចង់បានចោល រក្សាទុកតែអ្វីដែលអ្នកត្រូវការ!

AI Photo Enhance12

ធ្វើអោយស្រស់ស្អាតគ្រប់រូបថត

Al Photo Enhance មុខងារកែសម្រួលរូបភាពដោយ AI ជួយធ្វើឱ្យផ្ទៃមុខក្នុងរូបថតកាន់តែច្បាស់ និងស្តារព័ត៌មានលម្អិតនៅក្នុងរូបថតឡើងវិញ។ អ្នកអាចកែសម្រួលរូបថតដែលមានគុណភាពទាប រូបថតចាស់ៗ ឬរូបថតសំខាន់ៗដែលជាអនុស្សាវរីយ៍ដ៏មានតម្លៃបានយ៉ាងងាយស្រួល។

Before
After

ប្រើម្រាមដៃបកប្រែភាសានៅលើអេក្រង់ភ្លាមៗ ជាមួយ AI

បកប្រែភាសាបានភ្លាមៗគ្រប់គេហទំព័រ ឬអត្ថបទណាមួយទៅជាភាសាដែលអ្នកចង់បាន ជាមួយនឹងការជំនួយពី Google Lens នៅក្នុងការបកប្រែនាពេលវេលាជាក់ស្ដែង ដូចពិភពលោកនេះនៅត្រឹមចុងម្រាមដៃរបស់អ្នក។

អានុភាពកាន់តែខ្លាំង

បន្ទះឈីប Qualcomm Snapdragon® 685

សមត្ថភាពកាន់តែខ្លាំង បទពិសោធន៍ប្រើប្រាស់កាន់តែរលូន

ជាមួយបន្ទះឈីប Snapdragon® 685 និងបច្ចេកវិទ្យា 6nm ទូរស័ព្ទនេះដំណើរការបានលឿន ប្រើប្រាស់ថាមពលតិច និងផ្តល់ជូនបទពិសោធន៍ដ៏រលូន និងល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

  • 15%14

    CPU ដំណើរការកាន់តែខ្លាំង

  • 10%14

    CPU ដំណើរការកាន់តែខ្លាំង

8 GB + 8 GB​ RAM ជំនួយ

ទំហំផ្ទុកទ្វេដង

ទំហំ RAM 8GB និងRAM ជំនួយ 8GB ទៀត ដែលធ្វើឱ្យការប្រើប្រាស់កម្មវិធីច្រើនបាន និងការផ្លាស់ប្តូររវាងកម្មវិធីនានាដំណើរការយ៉ាងរលូន។ លើសពីនេះ ការពង្រីកទំហំផ្ទុក នឹងជួយឱ្យអ្នកអាចរក្សាទុកឯកសារសំខាន់ៗបានច្រើនជាងមុន។

អត្រា Refresh 120 Hz

ចលនារលូននិងច្បាស់ល្អ

រីករាយជាមួយភាពរលូនលើសគេ ជាមួយអត្រា Refresh 120Hz ដែលធ្វើឱ្យការអូសលើអេក្រង់កាន់តែរលូន និងបទពិសោធន៍មើលឃើញកាន់តែប្រសើរ។

  • អត្រា Refresh 120 Hz15

    ចលនារលូន

  • កម្រិតពន្លឺ 1000 nits

    ពន្លឺអេក្រង់ច្បាស់ល្អកម្រិត HBM

  • វិញ្ញាបនប័ត្រការពារភ្នែក TUV Rheinland

Ride Smarter
Go Further

សំឡេងកាន់តែច្បាស់ និងរណ្ដំ

កម្រិតសំឡេង 400% ដ៏មានអានុភាព និងឧបករណ៍បំពងសំឡេង Dual Speakers

រីករាយជាមួយកម្រិតសំឡេងខ្លាំងជាងមុនរហូតដល់ 400% សម្រាប់ការស្តាប់ចម្រៀង មើលភាពយន្ត និងការប្រើប្រាស់កម្មវិធី GPS ណែនាំផ្លូវ សូម្បីតែនៅក្នុងបរិយាកាសដែលមានសំឡេងរំខានខ្លាំងក៏ដោយ។

  • 400%

    កម្រិតសំឡេង

  • 200%

    កម្រិតសំឡេងពេលទទួលទូរស័ព្ទ

  • វិញ្ញាបនប័ត្រសំឡេងល្អ

ប្រសិទ្ធិភាពនៃការបន្សាបកម្ដៅ

Ultra Large Cooling Area

Y29 មានផ្ទៃបន្ទះបន្សាបកម្ដៅរហូតដល់ 30,000mm² ដែលជួយបន្សាបកម្ដៅ និងធ្វើឱ្យម៉ាស៊ីនដំណើរការបានល្អ ។

AI SuperLink

Smarter, Faster, Stronger Signal

មានសមត្ថភាពចាប់សេវាខ្លាំង និងកាត់បន្ថយការរំខានបានល្អ ដែលធានាថាអ្នកទទួលបានការតភ្ជាប់លឿន និងស្ថេរភាពគ្រប់កាលៈទេសៈ។

  • 60%

    ផ្ទុកឬផ្ទេរឯកសារបានកាន់តែលឿន

កាមេរ៉ា AI 50MP

ផ្តិតយកគ្រប់ព័ត៌មានលម្អិតនៃការថតបានយ៉ាងល្អឥតខ្ចោះ

ថតរូបភាពច្បាស់និងលម្អិតជាមួយកាមេរ៉ាក្រោយ 50MP HD។ គ្រប់រូបភាពដែលអ្នកថតគឺល្អឥតខ្ចោះ និងគួរចងចាំ។

កាមេរ៉ាគោល 50 MP HD
កាមេរ៉ា​ Bokeh 2 MP

Live Photo

Live Your Memories

ប្តូរពីការថតរូបធម្មតាទៅការថត​មុខងារ Live Photo ដើម្បីរក្សាទុកពេលវេលាដ៏មានតម្លៃរបស់អ្នកជាមួយចលនា និងសំឡេងរាល់ពេលថតរូប។

Dual-View Video

ផ្តិតយកនូវសកម្មភាពទាំងមុខនិងក្រោយបានក្នុងពេលតែមួយ

ថតវីដេអូជាមួយកាមេរ៉ាទាំងពីរក្នុងពេលតែមួយ និងកែសម្រួលទម្រង់វីដេអូបានតាមចិត្ត ដើម្បីបង្កើត Vlog ថ្មីៗ។

គ្រាន់តែគូសរង្វង់លើអ្វីដែលអ្នកចង់ដឹង

ស្វែងរកអ្វីដែលអ្នកចង់បានភ្លាមៗនៅលើអេក្រង់ទូរស័ព្ទរបស់អ្នក! មិនថាជារូបភាព វីដេអូ ឬអត្ថបទ ដោយគ្រាន់តែគូសរង្វង់ គូសបន្ទាត់ ឬប៉ះលើអ្វីដែលអ្នកចាប់អារម្មណ៍ អ្នកនឹងឃើញលទ្ធផលភ្លាមៗ ដោយមិនចាំបាច់ថតលើអេក្រង់ឡើយ។

Sleep Standby
Optimization

មុខងារ Sleep mode​ កាត់បន្ថយការប្រើប្រាស់ថាមពលថ្មដោយកំណត់សកម្មភាពអំឡុងពេលគេងនិងគ្រប់គ្រងការភ្ញាក់ឡើងយ៉ាងឆ្លាតវៃ។

  • សូមចំណាំថា ពណ៌របស់ទូរស័ព្ទជាក់ស្តែងអាចខុសប្លែកខ្លះពីក្នុងរូបភាព ដោយសាររូបភាពទាំងនេះជាទម្រង់ថតជាក់ស្តែងសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ ម៉ូឌែល Espresso Brown មានកម្រាស់ស្តើងត្រឹម 8.09 មីលីម៉ែត្រ និងទម្ងន់ 204 ក្រាម ខណៈដែលម៉ូឌែល Marble White មានកម្រាស់ 8.19 មីលីម៉ែត្រ និងទម្ងន់ 208 ក្រាម។
  • សមត្ថភាពផ្ទុកថាមពលថ្មធម្មតាគឺ 6500 mAh និងសមត្ថភាពថាមពលថ្មវាយតម្លៃគឺ 6360mAh។
  • ទិន្នន័យដែលបង្ហាញនេះ គឺបានមកពីលទ្ធផលនៃការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ ហើយសំដៅលើលក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធីតែមួយប៉ុណ្ណោះ។ រយៈពេលថ្មជាក់ស្តែងអាចប្រែប្រួលទៅតាមការប្រើប្រាស់ជាក់ស្តែង និងអាចខុសគ្នាអាស្រ័យលើកត្តាផ្សេងៗដូចជា បរិយាកាស និងកត្តាផ្សេងទៀត។ចំណែកឯទិន្នន័យសាកថ្មគឺបានមកពីការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍របស់ vivo។ ការធ្វើតេស្តនៅបរិយាកាស: សីតុណ្ហភាពព័ទ្ធជុំវិញ 25°C±1°C។ លក្ខខណ្ឌធ្វើតេស្ត: 1% នៃសមត្ថភាពថ្ម អេក្រង់បិទ និងប្រើប្រាស់ឆ្នាំងសាកស្តង់ដារបស់ vivo ។ ល្បឿនសាកថ្មជាក់ស្តែងគឺអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង ហើយអាចខុសគ្នាអាស្រ័យលើបរិយាកាស និងកត្តាផ្សេងទៀត។
  • យោងតាមការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo ថាមពលថ្មរក្សាគុណភាពយ៉ាងតិចណាស់ 80% នៃសមត្ថភាពផ្ទុកថ្ម បន្ទាប់ពីការសាកថ្មពេញអស់ 1500 ដង ស្មើនឹងប្រមាណ 5ឆ្នាំនៃការប្រើប្រាស់ ដោយយោងតាមការប្រើប្រាស់ប្រចាំថ្ងៃ ដោយ (សាកថ្ម និងដកចេញពីការសាកថ្មម្តងរៀងរាល់ 1.22 ថ្ងៃ)។ ទិន្នន័យខាងលើគឺទទួលបានពីមន្ទីរពិសោធន៍ vivo ហើយលទ្ធផលជាក់ស្តែងអាចប្រែប្រួល។ ទិន្នន័យខាងលើនេះ គឺបានមកពីការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍របស់ vivo ក្នុងលក្ខខណ្ឌក្លែងធ្វើតាម ជាមួយនឹងសីតុណ្ហភាពព័ទ្ធជុំវិញ និងសីតុណ្ហភាពថ្ម 23°C±2°C សម្រាប់ការសាក និងដកចេញពីការសាកថ្មពេញលេញ។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នា ដោយសារតែភាពខុសគ្នានៃឧបករណ៍ពិសោធន៍ បរិយាកាសពិសោធន៍ ក៏ដូចជាទម្លាប់ និងរបៀបប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ម្នាក់ៗ។
  • ទិន្នន័យសាកថ្មនេះ គឺបានមកពីការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍របស់ vivo។ តេស្តនៅក្នុងបរិយាកាស: សីតុណ្ហភាព 25℃±1℃ ។ លក្ខខណ្ឌនៃការតេស្ត: ដោយប្រើឆ្នាំងសាក vivo 44W ស្ដង់ដា ក្នុងស្ថានភាពបិទអេក្រង់ និងថ្មនៅ 1%។ ល្បឿនសាកថ្មជាក់ស្តែងអាចប្រែប្រួលទៅតាមការប្រើប្រាស់ និងកត្តាផ្សេងៗទៀត។
  • ការធ្វើតេស្តត្រូវបានអនុវត្តក្រោមស្ថានភាពដែលបានគ្រប់គ្រងក្នុងមន្ទីរពិសោធន៍។ ដោយផលិតផលមានគឿងបង្កុំតូចៗជាច្រើន សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ជៀសវាងការប៉ះទង្គិច និងការជ្រុសអំឡុងពេលប្រើប្រាស់។ រាល់ការខូចខាតដែលបង្កឡើងដោយកត្តាខាងលើមិនត្រូវបានគ្របដណ្តប់ក្នុងការធានានោះទេ។
  • Y29 ត្រូវបានវាយតម្លៃត្រឹម IP64 អាវក្រោះការពារធូលី និងទឹកកម្រិតស្រាលតែប៉ុណ្ណោះ ដោយបានធ្វើតេស្តជាក់ស្តែងក្នុងមន្ទីរពិសោធន៍ ក្រោមស្តង់ដារ IEC 60529។ អាវក្រោះការពារទឹក និងធូលី មិនរក្សាបានស្ថិតស្ថេរហូតទេ ហើយនឹងបាត់បង់ប្រសិទ្ធភាពក្រោមការប្រើប្រាស់ប្រចាំថ្ងៃ។ សូមកុំសាកថ្មទូរស័ព្ទនៅពេលសើម និង សូមមើលព័ត៌មានសុវត្ថិភាពនៅក្នុង Setting សម្រាប់ការណែនាំអំពីការសម្អាត និងសម្ងួតទូរស័ព្ទ។ សូមជៀសវាងការខូចខាតដែលបណ្តាលមកពីសារធាតុរាវ។
  • ធន់នឹងទឹកច្រើនប្រភេទ៖ ទូរស័ព្ទនេះត្រូវបានរចនាឡើងជាពិសេស ដើម្បីការពារការខូចខាតពីការជ្រាបចូលនៃទឹក និងសារធាតុរាវផ្សេងៗ។ មិនថាជាទឹកភ្លៀង ទឹកបរិសុទ្ធ ទឹកទន្លេ ទឹកបឹង ទឹកអាងហែល ទឹកតែ (គ្មានស្នាមប្រឡាក់) ទឹកដោះគោសុទ្ធ ភេសជ្ជៈកាបូណាត (គ្មានជាតិស្ករ) សូដា ស្រា (Baijiu/Vodka) ទឹកសាប៊ូ ទឹកបោកគក់ ទឹកកក ទឹកភក់ កាហ្វេ (គ្មានជាតិស្ករ) ទឹកងូត រួមទាំងស្រាក្រហម ទូរស័ព្ទនេះនៅតែដំណើរការបានល្អ ។ តែប្រសិនបើទូរស័ព្ទរបស់អ្នកប៉ះនឹងវត្ថុរាវ (ដូចជាទឹក ឬភេសជ្ជៈផ្សេងៗ) នោះប្រហែលជាមានសារធាតុរាវចូលទៅក្នុងកន្លែងដែលបញ្ចេញសំឡេង ដូចជាកន្លែងនិយាយទូរស័ព្ទ កន្លែងស្តាប់ និងកន្លែងបំពងសំឡេង ដែលអាចធ្វើឱ្យសំឡេងលឺមិនច្បាស់ ឬមិនឮតែម្តង។ ដូច្នេះការធន់នឹងទឹក និងធូលីអាចថយចុះទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ។ បទពិសោធន៍នៃការប្រើប្រាស់ជាក់ស្តែងអាចនឹងខុសគ្នា។
  • ទិន្នន័យនេះបានមកពីមន្ទីរពិសោធន៍របស់ vivo ដែលជាកន្លែងទូរស័ព្ទថ្មីត្រូវបានធ្វើតេស្តរយៈពេល 8 ម៉ោងជាប់គ្នាក្នុងបរិយាកាសពិសោធន៍ដែលក្លែងធ្វើតាមដូចពេលត្រូវទឹកភ្លៀង។ ទោះបីជាការធ្វើតេស្តបង្ហាញពីដំណើរការល្អក៏ដោយ ស្ថានភាពជាក់ស្តែងក្នុងការប្រើប្រាស់ប្រចាំថ្ងៃអាចខុសគ្នា​ ជាពិសេស ប្រសិនបើទូរស័ព្ទត្រូវទឹកភ្លៀង ឬទឹកខ្ចាយចូល ទឹកនោះអាចនឹងបាំងរន្ធសំឡេងនៃមីក្រូហ្វូន  ឧបករណ៍ទទួល និងឧបករណ៍បំពងសំឡេង ដែលបណ្តាលឱ្យសំឡេងខុសប្រក្រតី ឬការទទួលសេវាមិនល្អអំឡុងពេលហៅទូរស័ព្ទ ឬស្តាប់ចម្រៀង។ មុខងារនេះអាចត្រូវបានស្តារឡើងវិញដោយការអង្រួនសារធាតុរាវចេញ និងទុកឱ្យស្ងួត។ ទូរស័ព្ទនេះមិនមែនជាទូរស័ព្ទដៃការពារទឹកជ្រាបជំនាញនោះទេ ។​ យ៉ាងណាមិញ គ្មានបញ្ហាដំណើរការណាមួយកើតឡើងកំឡុងពេលធ្វើតេស្តនៅក្នុងបរិយាកាសមន្ទីរពិសោធន៍ក្នុងលក្ខខណ្ឌដែលទូរស័ព្ទត្រូវបានលាងសម្អាតរយៈពេល 100 វិនាទីជាមួយទឹកក្នុងអត្រាលំហូរ 6 លីត្រក្នុងមួយនាទី ហើយបន្ទាប់មកត្រូវបានទុកចោលមិនប្រើរយៈពេល 24 ម៉ោង។ អាវក្រោះការពារទឹក និងធូលី មិនរក្សាបានស្ថិតស្ថេរហូតទេ ហើយនឹងបាត់បង់ប្រសិទ្ធភាពក្រោមការប្រើប្រាស់ប្រចាំថ្ងៃ។ សូមកុំសាកថ្មទូរស័ព្ទនៅពេលសើម និង សូមមើលព័ត៌មានសុវត្ថិភាពនៅក្នុង Setting សម្រាប់ការណែនាំអំពីការសម្អាត និងសម្ងួតទូរស័ព្ទ។ រាល់ការខូចខាតដែលបង្កឡើងដោយសារធាតុរាវមិនត្រូវបានគ្របដណ្តប់ក្នុងការធានានោះទេ។
  • បទពិសោធន៍ប្រើប្រាស់រលូន 50ខែ គឺចង់បង្ហាញថា Y29 បានឆ្លងកាត់ការតេស្តសាកល្បងភាពរលូនរយៈពេល 50ខែនៅក្នុងមន្ទីរពិសោធន៍ vivo តាមរយៈការបង្កើនប្រសិទ្ធភាពរបស់ប្រព័ន្ធ Software, Hardware និងបច្ចេកវិទ្យាផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍ប្រើប្រាស់រលូន 50ខែមិនធានាថា Y29 មិនមានភាពយឺតយ៉ាវទាំងស្រុងនោះទេ។ ដោយសារតែភាពខុសគ្នានៃប្រព័ន្ធបណ្តាញ ទម្លាប់ប្រើប្រាស់ និងកត្តាផ្សេងៗទៀត អាចមានការប្រែប្រួលទៅតាមបទពិសោធន៍ប្រើប្រាស់ជាក់ស្ដែង!
  • ខ្លឹមសារ​ដែល​ផ្ដល់​ដោយ​មុខងារ​ AI គឺ​សម្រាប់​ជា​ឯកសារ​យោង​តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន vivo មិន​ធ្វើ​ការ​ប្ដេជ្ញា ការ​ធានា ឬ​ធានា​ចំពោះ​ភាព​ត្រឹមត្រូវ ភាព​ពេញលេញ ឬ​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន​នៃ​ខ្លឹមសារ​ដែល​ផ្ដល់​ដោយ​មុខងារ AI នោះ​ទេ។ មុខងារ AI Erase តម្រូវ​ឱ្យ​មាន​ការ​តភ្ជាប់​បណ្ដាញសេវាអ៊ីនធើណេតមុនពេលប្រើប្រាស់។
  • កម្មវិធីកែសម្រួលរូបថតដោយ AI Photo Enhance តម្រូវឱ្យមានការតភ្ជាប់បណ្តាញសេវាអ៊ីនធើណេតមុនពេលប្រើប្រាស់។
  • កម្មវិធីការបកប្រែលើអេក្រង់ដោយ AI Screen Translation តម្រូវឱ្យមានការតភ្ជាប់បណ្តាញសេវាអ៊ីនធើណេតមុនពេលប្រើប្រាស់។
  • ទិន្នន័យលើបន្ទះឈីបគឺទទួលបានពីក្រុមហ៊ុន Qualcomm ហើយលទ្ធផលទិន្នន័យកើនឡើង គឺប្រៀបធៀបជាមួយបន្ទះឈីប Qualcomm Snapdragon® 680.
  • មានតែ App មួយចំនួនគាំទ្រអត្រា Refresh 120Hz។ នៅក្នុង Interface របស់ App ឬហ្គេមផ្សេងៗគ្នា អត្រា Refresh និងអត្រា Touch Sampling អាចខុសគ្នាបន្តិចបន្តួច។
  • Y29 បានឆ្លងផុតវិញ្ញាបនបត្រ TÜV Rheinland Low Blue Light ក្រោមលក្ខខណ្ឌបើកមុខងារការពារភ្នែកក្នុងកម្រិតខ្ពស់បំផុតក្នុង Setting។
  • ទំហំភីកសែល អាចប្រែប្រួលនៅក្រោមរបៀបកាមេរ៉ាផ្សេងៗគ្នា ហើយអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង។
  • Google គឺជាសញ្ញាសំគាល់របស់ Google LLC។ ដែលមាននៅលើឧបករណ៍មួយចំនួន និងតម្រូវឱ្យមានការភ្ជាប់បណ្ដាញសេវាអ៊ីនធឺណិតដើម្បីបើកដំណើរការលើកម្មវិធី និងការគូសរង្វង់ត្រូវទៅនឹងអ្វីដែលអ្នកចង់ស្វែងរក។ លទ្ធផលអាចប្រែប្រួលអាស្រ័យលើការផ្គូរផ្គងដែលមើលឃើញ។ ដូច្នេះមានតែម៉ូឌែល 8GB ប៉ុណ្ណោះដែលគាំទ្រមុខងារ Circle to Search។ សូមយោងទៅតាមការប្រើប្រាស់ជាក់ស្តែង។
  • រូបភាព និងមុខងាររបស់ផលិតផលដែលដាក់បង្ហាញខាងលើ គឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ រូបភាពដែលបង្ហាញនៅលើអេក្រង់ គឺត្រូវបានក្លែងធ្វើ និងសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ សូមពិនិត្យទៅលើផលិតផលជាក់ស្តែង។លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ រាល់ទិន្នន័យទាំងអស់គឺផ្អែកលើលក្ខណៈបច្ចេកទេសរបស់យើង នៃលទ្ធផលតេស្តមន្ទីរពិសោធន៍ និងទិន្នន័យតេស្តរបស់អ្នកផ្គត់ផ្គង់។ ទិន្នន័យខ្លះអាចជាទិន្នន័យដំណើរការខ្ពស់បំផុត។ ដំណើរការជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើកំណែកម្មវិធី បរិយាកាសតេស្តជាក់លាក់ និងម៉ូឌែលទូរស័ព្ទ។