ក.ការធានាប្តូរថ្មី នឹង សេចក្តីណែនាំការជួសជុល
១.គោលការណ៍ធានានេះអនុវត្តចំពោះតែទូរសព្ទ vivo ដែលលក់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
២.អតិថិជនអាចជ្រើសរើសការប្តូរថ្មី ឬ ការជួសជុលទូរសព្ទ ប្រសិនបើមានបញ្ហាកំហុសមុខងារណាមួយនៅក្នុងទូរសព្ទ
ក្នុងរយៈពេល 15 ថ្ងៃ ចាប់ពីថ្ងៃទិញ ហើយមានសិទ្ធិទទួលបានការធានារយៈពេលមួយឆ្នាំផងដែរ។
៣.សម្រាប់ថ្ម ឆ្នាំងសាកថ្ម ខ្សែឆ្នាំងសាក កាសស្តាប់ត្រចៀក និង SDកាត។ រយៈពេលនៃការធានាគឺ 6 ខែបន្ទាប់ពីការទិញ។
៤.ដើម្បីទទួលបាននូវការធានាប្តូរថ្មី និងសេវាកម្មជួសជុល អតិថិជនគួរតែបង្ហាញប័ណ្ណធានានៃការទិញដែលមានសុពលភាព។
៥.ផលិតផលផ្សេងទៀតទាក់ទងនឹងសម្ភារៈ (ដូចជា សៀវភៅណែនាំ និង ប័ណ្ណធានា) មិនត្រូវបានគ្របដណ្តប់ក្នុងការប្តូរថ្មី ឬ ការធានាជួសជុលទេ។
ខ.សេចក្តីណែនាំអំពីការធានាជួសជុល
១.សេវាកម្មធានាជួសជុល មានសុពលភាព លុះត្រាតែផលិតផលត្រូវបានប្រើប្រាស់ធម្មតា។ ប្រសិនបើផលិតផលខូចដោយសារហេតុផលផ្សេង ក្រៅពីគុណភាពផលិតផល ឬស្ថិតក្រោមស្ថានភាពមួយក្នុងចំណោមស្ថានភាពខាងក្រោម គឺមិនមានសិទ្ធិទទួលបានការធានាប្តូរថ្មី និងសេវាកម្មជួសជុលទេ ប៉ុន្តែ អាចធ្វើការចំណាយដើម្បីជួសជុលផលិតផល។
(១) រយៈពេលនៃការធានាបានផុតកំណត់សម្រាប់ការធានាប្តូរថ្មី ឬសេវាកម្មជួសជុល។
(២)មិនមានប័ណ្ណធានាទិញត្រឹមត្រូវ។
(៣) ខ្លឹមសារនៅលើប័ណ្ណធានាទិញ មានសុពលភាព មិនត្រូវគ្នានឹង ផលិតផល ឬត្រូវបានផ្លាស់ប្តូរ។
(4)ប្រសិនបើផលិតផលត្រូវបានជួសជុលនៅមជ្ឈមណ្ឌលសេវាកម្មណាមួយដែលគ្មានការអនុញ្ញាត។
(៥)ការខូចខាតដោយសារកម្លាំងដែលមិនអាចទ្រាំទ្របាន ដូចជា ការរញ្ជួយដី ភ្លើងឆេះ .ល. ។ ការខូចខាតផលិតដោយសារប្រើប្រចាំថ្ងៃ(ឧទាហរណ៍ កោស ឬ ស្លាកស្នាមនៅលើគម្របថ្ម,ប៊ូតុង, អេក្រង់បង្ហាញ ហើយនឹង គ្រឿងបន្ថែម ល។
(៦)កំហុស ឬ បញ្ហា នៅក្នុងផលិតផលដែលមិនមែនជាបញ្ហា ផលិតកម្ម ឬ កំហុសមុខងារ។
(៧)ប្រសិនបើទូរស័ព្ទខូចដោយសារការប្រើប្រាស់គ្រឿងបន្លាស់ក្លែងក្លាយ (ឆ្នាំងសាក ខ្សែ .ល.) មិនត្រូវបានរ៉ាប់រងក្នុងការប្តូរថ្មី និង ការធានានោះទេ។
(៨) ប្រសិនបើផលិតផលខូចដោយសារវត្ថុរាវ ឬសំណើម ចូលក្នុងផលិតផល ឬការខូចខាតរូបរាង។
២.សម្រាប់ការជួសជុលរូបរាង ខូចដោយអង្គធាតុរាវ និងជួសជុលដោយគ្មានការអនុញ្ញាត កិច្ចព្រមព្រៀងជួសជុល “សេចក្តីណែនាំពិសេសសម្រាប់ការជួសជុលផលិតផល ” ចាំបាច់ត្រូវចុះហត្ថលេខារវាងអតិថិជន និងមជ្ឈមណ្ឌលសេវាកម្ម។
៣.អតិថិជនអាចទទួលបានសេវាកម្មនៅមជ្ឈមណ្ឌលសេវាកម្មដែលមានការអនុញ្ញាតពី vivo នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
៤.រាល់គ្រឿងបន្លាស់ សមាសធាតុនិងគ្រឿងបន្ថែម ប្តូរថ្មី ក្នុងអំឡុងពេលធានាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។
បញ្ជីនៃកំហុសមុខងារដែលគ្របដណ្តប់ក្នុងការប្តូរថ្មី និងសេវាកម្មការធានា
រំលឹកការបម្រុងទុកទន្ន័យ និងការជូនដំណឹងសំខាន់មុន ពេលផ្ញើទូរស័ព្ទជួសជុល
១.សូមប្រាកដថាទិន្នន័យរបស់ទូរស័ព្ទត្រូវបានបម្រុងទុក មុនពេលប្រគល់ទូរស័ព្ទជួសជុល ព្រោះវាអាចបាត់បង់ក្នុងអំឡុងពេលជួសជុល។
២.សូមយកភស្តុតាងដើមដែលបានទិញ ពេលបញ្ជូនទូរសព្ទទៅមជ្ឈមណ្ឌលសេវាកម្ម។ (វិក្កយបត្រទិញ និងប័ណ្ណធានា អាចមិនផ្លាស់ប្តូរដោយរហែក)
៣.ចំពោះការតវ៉ាទាក់ទងនឹង គ្រឿងបន្ថែម សូមនាំយកគ្រឿងបន្ថែម(ក្នុងករណីគ្រឿងបន្លាស់ត្រូវបានទិញដោយឡែកពីគ្នា
ភស្តុតាងដែលបានទិញនឹងត្រូវបានទាមទារ)។
៤.សម្រាប់បញ្ហាណាមួយដែលទាក់ទងនឹងការបញ្ចូលថ្មទូរស័ព្ទ សូមយកឆ្នាំងសាកទៅជាមួយទូរស័ព្ទ។