លក្ខខណ្ឌឯកជនភាពសម្រាប់សេវាកម្មជូនដំណឹង

បានអាប់ដេតចុងក្រោយ៖ ថ្ងៃទី 30 ខែមីនា ឆ្នាំ 2022

បន្ទាប់ពីអ្នកដាក់បញ្ជូនព័ត៌មានទំនាក់ទំនងរបស់អ្នកនៅលើទំព័រនេះ យើងនឹងផ្ដល់ឱ្យអ្នកនូវសេវាកម្មជូនដំណឹង ដើម្បីជូនដំណឹងដល់អ្នកអំពីព័ត៌មានផលិតផលថ្មីបំផុតរបស់យើង។ vivo (តទៅនេះហៅកាត់ថា "យើង" ឬ "របស់យើង") គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មជូនដំណឹង ("សេវាកម្ម" នេះ) និងស្ថាប័នដែលទទួលខុសត្រូវចំពោះទិន្នន័យផ្ទាល់ខ្លួនដែលបានដំណើរការពាក់ព័ន្ធនឹងសេវាកម្មនេះ។ យើងយកចិត្តទុកដាក់លើឯកជនភាពរបស់អ្នក និងគិតថា ជារឿងសំខាន់ដែលអ្នកត្រូវដឹងអំពីមូលហេតុ និងរបៀបដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ នៅក្នុងលក្ខខណ្ឌឯកជនភាពទាំងនេះសម្រាប់សេវាកម្មជូនដំណឹង ("លក្ខខណ្ឌ" ទាំងនេះ) យើងសូមរ៉ាប់រងលើខ្លឹមសារដូចតទៅ៖

  • 1.ការប្រមូល និងការដំណើរការ៖ ទិន្នន័យដែលយើងនឹងប្រមូល និងរបៀបដែលយើងប្រើប្រាស់ទិន្នន័យនេះ
  • 2.ការរក្សាទុក៖ របៀបដែលយើងនឹងរក្សាទុកទិន្នន័យរបស់អ្នក
  • 3.ការចែករំលែក និងការផ្ទេរ៖ របៀបដែលយើងចែករំលែក ឬផ្ទេរទិន្នន័យរបស់អ្នក
  • 4.សិទ្ធិរបស់អ្នក៖ សិទ្ធិ និងជម្រើសរបស់អ្នកពាក់ព័ន្ធនឹងទិន្នន័យរបស់អ្នក
  • 5.ទាក់ទងមកយើង៖ បៀបដែលអ្នកអាចទាក់ទងមកយើង នៅពេលមានសំណួរបន្ថែមណាមួយ។

សូមអានលក្ខខណ្ឌទាំងនេះដោយប្រុងប្រយ័ត្ន ហើយសូមប្រាកដថាអ្នកបានយល់អំពីការអនុវត្តរបស់យើងពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក មុនពេលអ្នកយល់ព្រម និងចាប់ផ្ដើមប្រើសេវាកម្មនេះ។ អ្នកមិនត្រូវបានតម្រូវឱ្យយល់ព្រមតាមការដំណើរការទិន្នន័យរបស់អ្នកពាក់ព័ន្ធនឹងសេវាកម្មនេះទេ ប៉ុន្តែសូមយល់ដឹងអំពីចំណុចខាងក្រោម៖ ប្រសិនបើអ្នកមិនយល់ព្រមតាមលក្ខខណ្ឌទាំងនេះទេ ឬប្រសិនបើអ្នកដកការយល់ព្រមរបស់អ្នក អ្នកនឹងមិនអាចប្រើសេវាកម្មនេះបានឡើយ។

1.ការប្រមូល និងការដំណើរការ

ទិន្នន័យ និងគោលបំណង

ផ្អែកលើការយល់ព្រមរបស់អ្នកចំពោះលក្ខខណ្ឌទាំងនេះ យើងនឹងប្រមូលទិន្នន័យផ្ទាល់ខ្លួនដែលអ្នកដាក់បញ្ជូននៅលើទំព័រនេះ រួមទាំងឈ្មោះ លេខទូរសព្ទ និងអាសយដ្ឋានអ៊ីមែលរបស់អ្នក ដើម្បីទាក់ទងទៅអ្នក យល់អំពីការណែនាំនិងគោលបំណងនៃការទិញរបស់អ្នក និងផ្ញើការជូនដំណឹងដល់អ្នកអំពីព័ត៌មានផលិតផលថ្មីបំផុតរបស់យើង។

ទោះបីជាយ៉ាងណា មូលដ្ឋានច្បាប់ផ្សេងទៀតអាចនឹងអនុវត្តនៅក្នុងឱកាសជាក់លាក់ដូចដែលបានចែងនៅក្នុងផ្នែកទី 2 នៃគោលការណ៍ឯកជនភាពរបស់យើង។

សន្តិសុខ៖

យើងយកចិត្តទុកដាក់ចំពោះកិច្ចការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ យើងបានដាក់ចេញវិធានការសន្តិសុខដែលសមស្រប រួមមានជាអាទិ៍បច្ចេកទេសធ្វើការអ៊ិនគ្រីប និងធ្វើឱ្យទៅជាអនាមិក ដែលត្រូវបានរចនាឡើង ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពីការប្រើប្រាស់ដែលគ្មានការអនុញ្ញាត ការខូចខាត ឬការបាត់បង់។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកសង្ស័យថាមានការប្រើប្រាស់ដែលគ្មានការអនុញ្ញាត ការខូចខាត ឬការបាត់បង់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមប្រាប់យើងឱ្យដឹងភ្លាមៗដោយប្រើព័ត៌មានលម្អិតអំពីទំនាក់ទំនងដែលបានកំណត់នៅខាងក្រោម។

2. ការរក្សាទុក

រយៈពេល៖

យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់រយៈពេលចាំបាច់សម្រាប់គោលបំណងនៃការដំណើរការខាងលើ ឬនៅពេលមានការតម្រូវដោយអ្នក ឬច្បាប់ដែលពាក់ព័ន្ធ។ ច្បាស់ជាងនេះទៅទៀត យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនដែលអ្នកដាក់បញ្ជូននៅលើទំព័រនេះក្នុងរយៈពេលមិនលើសពីបីឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការប្រមូលទិន្នន័យនេះ។ ក្រៅពីនេះ យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនដែលបានដំណើរការសម្រាប់គោលបំណងនៃការធ្វើប្រតិបត្តិការ ឬការចេញវិក្កយបត្ររយៈពេលរហូតដល់ប្រាំពីរឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការចេញវិក្កយបត្រ ឬការបញ្ចប់ប្រតិបត្តិការ។

នៅពេលរយៈពេលរក្សាទុកផុតកំណត់ យើងនឹងលុប ឬធ្វើឱ្យទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្លាយជាអនាមិក លើកលែងតែមានការតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធផ្សេងពីនេះ។

ទីតាំង៖

ដើម្បីផ្ដល់កម្រិតការពារទិន្នន័យដូចគ្នានឹងកម្រិតការពារនៃប្រទេស/តំបន់របស់អ្នកប្រើប្រាស់ និងឆ្លើយតបទៅនឹងសំណើរបស់អ្នកប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព ទីតាំងរក្សាទុកទិន្នន័យមានលក្ខណៈខុសគ្នាសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេស/តំបន់ខុសៗគ្នា។ សូមចូលទៅកាន់ផ្នែកការរក្សាទុក និងការផ្ទេរអន្តរជាតិនៅក្នុងគោលការណ៍ឯកជនភាពរបស់យើង ដើម្បីស្វែងយល់អំពីកន្លែងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

3. ការចែករំលែក និងការផ្ទេរ

យើងនឹងដំណើរការទិន្នន័យរបស់អ្នកដោយខ្លួនយើង ឬតាមរយៈការប្រើប្រាស់នៃក្រុមហ៊ុនសម្ព័ន្ធរបស់យើង ឬក្រុមហ៊ុនផ្ដល់សេវាកម្មដែលធ្វើសកម្មភាពជំនួសឱ្យយើង។ សូមជ្រាបថា យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការការពារទិន្នន័យជាមួយក្រុមហ៊ុនផ្ដល់សេវាកម្មដែលបានរៀបរាប់ខាងលើ ហើយពួកគេនឹងផ្ដល់ការការពារសម្រាប់ទិន្នន័យរបស់អ្នកតាមស្ដង់ដារមួយដែលមិនតិចជាងរបស់យើងេ។ ក្រៅពីនេះ យើងនឹងចែករំលែកទិន្នន័យរបស់អ្នក តែនៅពេលចាំបាច់ក្នុងការឆ្លើយតបទៅនឹងដំណើរការផ្លូវច្បាប់ ឬសំណើពីអាជ្ញាធរមានសមត្ថកិច្ចយោងតាមច្បាប់ដែលពាក់ព័ន្ធប៉ុណ្ណោះ។

ដោយសារយើងធ្វើកិច្ចប្រតិបត្តិការជាអន្តរជាតិ និងដើម្បីឱ្យអ្នកអាចប្រើប្រាស់ផលិតផលរបស់យើងបានទូទាំងពិភពលោក ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានផ្ទេរទៅឱ្យ ឬចូលប្រើប្រាស់ដោយអង្គភាពរបស់យើងនៅទូទាំងពិភពលោក។ យើងអនុលោមតាមច្បាប់ស្តីពីការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរវាងប្រទេស ដើម្បីជួយធានាថាទិន្នន័យរបស់អ្នកត្រូវបានការពារ មិនថានៅទីណាក៏ដោយ។

4. សិទ្ធិរបស់អ្នក

អ្នកមានសិទ្ធិផ្សេងៗពាក់ព័ន្ធនឹងទិន្នន័យដែលយើងរក្សាទុកទាក់ទងនឹងអ្នក។

ដើម្បីអនុវត្តសិទ្ធិរបស់អ្នក (ដូចជាការដកការយល់ព្រម ការកែតម្រូវ ការលុប ការរឹតបន្តឹងលើការដំណើរការ ការជំទាស់ ឬការផ្ទេរទិន្នន័យ អាស្រ័យលើច្បាប់ការពារទិន្នន័យដែលពាក់ព័ន្ធ) សូមប្រើព័ត៌មានលម្អិតអំពីទំនាក់ទំនងដែលបានកំណត់ខាងក្រោម។

ក្រៅពីនេះ អ្នកមានសិទ្ធិដាក់ពាក្យបណ្ដឹងជាមួយអាជ្ញាធរត្រួតពិនិត្យ។

5. នាក់ទំនង

ប្រសិនបើអ្នកមានសំណួរណាមួយអំពីលក្ខខណ្ឌទាំងនេះ ឬការដំណើរការរបស់យើងចំពោះទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើអ្នកត្រូវការរាយការណ៍អំពីបញ្ហា ឬទាក់ទងមកមន្ត្រីការពារទិន្នន័យរបស់យើង ឬប្រសិនបើអ្នកចង់អនុវត្តសិទ្ធិមួយក្នុងចំណោមសិទ្ធិរបស់អ្នកក្រោមច្បាប់ស្ដីពីឯកជនភាព និងការការពារទិន្នន័យ សូមចុចទីនេះ ឬប្រើព័ត៌មានលម្អិតអំពីទំនាក់ទំនងខាងក្រោម។ យើងនឹងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងសំណើរបស់អ្នកដោយគ្មានការពន្យារពលដែលគ្មានហេតុផលសមស្រប និងក្នុងរយៈពេលកំណត់ដែលបានផ្ដល់ឱ្យនៅក្នុងច្បាប់ស្ដីពីការការពារទិន្នន័យដែលពាក់ព័ន្ធ។

អ៊ីមែល៖ privacy@vivo.com

លក្ខខណ្ឌទាំងនេះអាចត្រូវបានអាប់ដេតម្ដងម្កាល។ យើងនឹងជូនដំណឹងដល់អ្នកតាមរយៈវិធីផ្លាស់ប្តូរសំខាន់ៗណាមួយដែលសមស្រប។ ការអនុវត្តទាំងអស់ដែលបានរៀបរាប់ខាងលើនៅក្នុងលក្ខខណ្ឌទាំងនេះនឹងត្រូវបានធ្វើឡើងដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់យើង ដែលអ្នកក៏អាចស្វែងរកព័ត៌មានលម្អិតបន្ថែមអំពីការអនុវត្តរបស់យើងពីទីនោះបានផងដែរ។