លិខិតជូនដំណឹងផ្លូវច្បាប់

តាមរយៈការចូលមើល ការរុករក ការចំណាំ ការចែករំលែក និង/ឬ​ការប្រើ​ប្រាស់គេហទំព័រនេះ អ្នកទទួលស្គាល់ថាអ្នកបានអាន យល់ និងយល់ព្រម​ក្នុងការចងភ្ជាប់ដោយលក្ខខណ្ឌដូចខាងក្រោម និងក្នុងការគោរពតាម​ច្បាប់ និងបទប្បញ្ញត្តិទាំងអស់ដែលចូលជាធរមាន។

  • 1. ការដោះស្រាយវិវាទ

    ព័ត៌មានយោងតាម § 36 VSBG (ច្បាប់ស្ដីពីការដោះស្រាយវិវាទ​អ្នក​ប្រើ​ប្រាស់ជាជនជាតិអាល្លឺម៉ង់) (អនុវត្តសម្រាប់តែប្រទេស​អាល្លឺម៉ង់ប៉ុណ្ណោះ ):

    យើងមិនមានចេតនា ឬមានកាតព្វកិច្ចចូលរួមក្នុងនីតិវិធីដោះស្រាយ​វិវាទមុនក្រុមប្រឹក្សាអាជ្ញាកណ្តាលអ្នកប្រើប្រាស់ទេ។

    ការដោះស្រាយវិវាទនៃសហគមន៍អឺរ៉ុប (អនុវត្តសម្រាប់តែបណ្ដាប្រទេសសហគមន៍អឺរ៉ុបប៉ុណ្ណោះ ):

    គណៈកម្មការសហគមន៍អឺរ៉ុបផ្តល់នូវវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងពាណិជ្ជករទាំងឡាយដោះស្រាយវិវាទទាក់ទងនឹងការ​ទិញនៅលើ​បណ្ដាញ ដោយមានជំនួយពីអង្គភាពដោះស្រាយវិវាទមិនលម្អៀងមួយ៖

    https://ec.europa.eu/consumers/odr

    អាសយដ្ឋានអ៊ីមែលរបស់យើង៖ info@vivo.com

    យើងមិនមានចេតនា ឬមានកាតព្វកិច្ចចូលរួមក្នុងនីតិវិធីដោះស្រាយ​វិវាទមុនក្រុមប្រឹក្សាអាជ្ញាកណ្តាលអ្នកប្រើប្រាស់ទេ។

  • 2. សេចក្តីថ្លែងបដិសេធការទទួលខុសត្រូវ

    មាតិកានៃគេហទំព័រ

    មាតិកានៃគេហទំព័ររបស់យើងត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់បំផុត។ ទោះយ៉ាងណាក៏ដោយ យើងមិនអាចធានានូវភាពត្រឹមត្រូវ ភាពពេញលេញ និង លក្ខណៈបច្ចុប្បន្នភាពរបស់មាតិកាបានទេ។ ព័ត៌មាន និងព័ត៌មានលម្អិតនៅលើទំព័រទាំងនេះមិនតំណាង​ឱ្យការ​អះ​អា​ង ឬការធានាណាមួយ ទោះជាដោយច្បាស់លាស់ ឬដោយតុណ្ហីភាពក៏​ដោយ​។ ជាពិសេស ពួកវាមិនតំណាងឱ្យការសន្យាដោយតុណ្ហី ឬការធានាណាមួយ​ទាក់​ទងនឹងលក្ខខណ្ឌ ភាពអាចលក់បាន ភាពសមស្របសម្រាប់គោល​បំណងជាក់លាក់ ឬការមិនរំលោភច្បាប់ និងប៉ាតង់ទេ។

    ផលិតផលដែលបានបង្ហាញនៅលើគេហទំព័រនេះគឺជាឧទាហរណ៍នៃផលិតផលដែលអាចរកបានពីក្រុមហ៊ុន vivo ។ ការផ្លាស់ប្តូរទៅលើផលិតផល និងសេវាកម្មអាចនឹងកើតឡើងបន្ទាប់ពីថ្ងៃ​ផុតកំណត់នៃការបោះពុម្ពផ្សាយសម្រាប់ទំព័រនីមួយៗ។ ការពណ៌នាអំពីផលិតផល ឬសេវាកម្ម ដែលរួមមានជាអាទិ៍ ការកំណត់​រចនាសម្ព័ន្ធ និងលក្ខណៈពិសេសរបស់ផលិតផល អាចខុសគ្នាទៅតាម​ប្រទេ​ស ឬតំបន់។ យើងមិនធានាថាម៉ាកយីហោ ឬផលិតផលនានាដែលបាន​បង្ហាញក៏អាចរកបាននៅក្នុងប្រទេសរបស់អ្នកនោះទេ។យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរការរចនា ឬរូបរាង ការផ្លាស់ប្ដូរលើលក្ខណៈបច្ចេកទេស គម្លាតនៃស្រមោលពណ៌ និងការផ្លាស់ប្ដូរលើវិសាលភាពនៃការដឹកជញ្ជូន ឬសេវាកម្ម។ រូបភាពបង្ហាញអាចមានគ្រឿងបន្ទាប់បន្សំ ឧបករណ៍ពិសេស ឬវិសាលភាព​ផ្សេងទៀតដែលមិនមែនជាផ្នែកនៃវិសាលភាពស្តង់ដារនៃការដឹកជញ្ជូន ឬសេវាកម្ម។ គម្លាតនៃពណ៌គឺកើតឡើងដោយសារបច្ចេកទេស។ ទំព័រនីមួយៗក៏អាចមានប្រភេទ និងសេវាកម្មដែលមិនត្រូវបានផ្តល់​ជូន​នៅ​ក្នុងប្រទេសមួយចំនួនផងដែរ។

    តម្លៃណាក៏ដោយដែលបានផ្ដល់បណ្ណតម្លៃ គឺជាតម្លៃលក់រាយដែលគេណែនាំ និងអាចខុសគ្នានៅក្នុងពាណិជ្ជកម្ម។

    តំណភ្ជាប់

    នៅលើគេហទំព័ររបស់យើង អ្នកក៏នឹងឃើញតំណភ្ជាប់ទៅទំព័រផ្សេងៗ​ទៀត​នៅ​លើអ៊ីនធឺណិតផងដែរ។ យើងចង់ចង្អុលបង្ហាញថា យើងមិនមានឥទ្ធិពលលើការរចនា និងមាតិកា​នៃគេហទំព័រដែលបានផ្ដល់តាមរយៈតំណភ្ជាប់ទាំងនោះទេ។ ហេតុដូច្នេះហើយ យើងមិនអាចធានាពីលក្ខណៈបច្ចុប្បន្នភាព ភាពត្រឹម​ត្រូវ ភាពពេញលេញ ឬគុណភាពនៃព័ត៌មានដែលបានផ្ដល់នៅលើ​គេហ​ទំព័រ​ទាំងនេះទេ។ ទាក់ទងនឹងផ្ទៃខាងក្រោយនេះ យើងមិនពាក់ព័ន្ធនឹងមាតិកាទាំង​អស់​​នៃគេហទំព័រទាំងនេះទេ។ សេចក្តីប្រកាសនេះអនុវត្តចំពោះតំណភ្ជាប់ទៅគេហទំព័រខាងក្រៅទាំងអស់ និងមាតិការបស់គេហទំព័រទាំងនោះដែលមាននៅ​លើគេហទំព័រ​របស់​យើង​។ ប្រសិនបើយើងដឹងអំពីការរំលោភច្បាប់ណាមួយនៅលើគេហទំព័រដែលបានតភ្ជាប់ យើងនឹងយកតំណភ្ជាប់នោះចេញដោយគ្មានការពន្យារពេលឡើយ។

    ការផ្លាស់ប្តូរគេហទំព័រ

    យើងរក្សាសិទ្ធិក្នុងការធ្វើឱ្យប្រសើរឡើង ឬធ្វើការផ្លាស់ប្តូរទាក់ទងនឹង​ព័ត៌​មាន សេវាកម្ម ផលិតផល និងមាតិកាផ្សេងទៀតរបស់គេហទំព័រនៅ​ពេល​ណា​មួយ និងដោយគ្មានការជូនដំណឹងជាមុន។

  • 3. កម្មសិទ្ធិបញ្ញា

    ការរក្សាសិទ្ធិ

    រាល់ឯកសារជាអត្ថបទ រូបភាព ក្រាហ្វិក សំឡេង វីដេអូ និងឯកសារជីវ​ចល​នា ក៏ដូចជាការរៀបចំរបស់ឯកសារទាំងនោះ ព្រមទាំងការរៀបចំ និងការ​បង្ហាញរបស់គេហទំព័ររួមមានកូដសូហ្វវែរមូលដ្ឋានគឺស្ថិតក្រោមការរក្សាសិទ្ធិ និងច្បាប់ផ្សេងទៀតសម្រាប់ការពារកម្មសិទ្ធិបញ្ញា។ ឯកសារទាំងនោះអាចមិនត្រូវបានផលិត កែសម្រួល ចែកចាយ ឬប្រើ​ប្រាស់តាមវិធីផ្សេងក្រៅពីដែនកំណត់នៃច្បាប់រក្សាសិទ្ធិដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនឡើយ។ ការទាញយក និងការថតចម្លងគេហទំព័រនេះត្រូវបានអនុញ្ញាត​សម្រាប់​ការ​ប្រើប្រាស់ឯកជន និងមិនមែនជាលក្ខណៈពាណិជ្ជកម្មប៉ុណ្ណោះ។

    ពាណិជ្ជសញ្ញា

    រាល់សញ្ញាដែលបានបង្ហាញ រៀបរាប់ ឬត្រូវបានប្រើនៅលើគេហ​ទំព័រនានា​គឺ​ស្ថិតក្រោមសិទ្ធិពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន vivo Mobile Communication Co., Ltd. ប្រទេសចិន (“vivo") លើកលែង​តែ​មានការបញ្ជាក់ផ្សេង។ វាអនុវត្តជាពិសេសចំពោះឈ្មោះម៉ូដែល និងឡូហ្គោរបស់ vivo ។ សញ្ញាទាំងនោះមិនអាចត្រូវបានថតចម្លង កែសម្រួល ចែកចាយ ឬប្រើ​ប្រាស់តាមមធ្យោបាយណាក៏ដោយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន vivo ឡើយ។

  • 4. ការការពារទិន្នន័យ

    សុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមានសារៈសំខាន់សម្រាប់យើង។ ផ្អែកលើគោលការណ៍ការពារទិន្នន័យរបស់យើង ក្រុមហ៊ុនរបស់យើងបាន​ចាត់វិធានការខាងបច្ចេកទេស និងខាងការរៀបចំដើម្បីអនុវត្តនូវលក្ខ​ខណ្ឌរបស់ច្បាប់ស្ដីពីការការពារទិន្នន័យដែលចូលជាធរមាន។

    ព័ត៌មានអំពីទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបាននៅពេលប្រើគេហទំព័រ និង​គោលបំណងនៃការដំណើរការអាចរកបាននៅក្នុង សេចក្តីជូន​ដំណឹង​អំពីឯកជនភាព របស់យើង និងជាពិសេសនៅក្នុងសេចក្ដី​ពន្យល់​អំពីការប្រើប្រាស់ ឃុកឃី

    យើងចង់ចង្អុលបង្ហាញថាការបញ្ជូនទិន្នន័យតាមអ៊ីនធឺណិតអាចមានចន្លោះខ្វះខាតខាងសុវត្ថិភាព។ វាមិនអាចទៅរួចទេក្នុងការការពារទិន្នន័យបានទាំងស្រុងពីការចូលប្រើដោយភាគីទីបី។

  • 5. ដែនកំណត់នៃការទទួលខុសត្រូវ

    ទាំងក្រុមហ៊ុន vivo ទាំងសាខា ក្រុមហ៊ុនបុត្រសម្ព័ន្ធ នាយក ភ្នាក់​ងារ បុគ្គលិក ឬអ្នកតំណាងផ្សេងទៀតរបស់ vivo គ្មាននរណាម្នាក់នឹង​ទទួ​លខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល ជាពិសេស ដោយ​ចៃដន្យ ដោយមិនចំពោះ ជាលក្ខណៈសងជំងឺចិត្ត និង/ឬ ការខូចខាត​ផ្សេ​ង​ទៀត ដែលរួមមានជាអាទិ៍ ការបាត់បង់ប្រាក់ចំណេញ ឬប្រាក់ចំណូល ការ​បាត់បង់ទិន្នន័យ និង/ឬការបាត់បង់អាជីវកម្ម ទាក់ទងនឹងគេហទំព័រ​នេះ ឬការប្រើប្រាស់ ឬការគ្មានសមត្ថភាពប្រើប្រាស់គេហទំព័រនេះ ឬការ​ពឹងផ្អែកលើមាតិកាដែលមាននៅក្នុងនេះឡើយ ទោះបីជាក្រុមហ៊ុន vivo រូវបានជូនដំណឹងអំពីលទ្ធភាពនៃការខូចខាតទាំងនោះក៏ដោយ។