vivo ត្រៀមអបអរព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប UEFA EURO 2024™ ជាមួយក្រុមស្នេហាកីឡាបាល់ទាត់ទូទាំងពិភពលោក
ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2023
vivo មានសេចក្តីរំភើបរីករាយដែលបានចូលរួមជាមួយអ្នកស្នេហាកីឡាបាល់ទាត់លើទូទាំងពិភពលោកក្នុងព្រឹត្តិការណ៍ UEFA EURO 2024TM ដែលនឹងមានអ្នកទស្សនាជាច្រើន នឹងប្រព្រឹត្តទៅនៅប្រទេសអាឡឺម៉ង់នៅរដូវក្តៅឆ្នាំក្រោយ។ ក្នុងនាមជា Official Partner និង Official Smartphone សម្រាប់ព្រឹត្តិការណ៍ UEFA EURO 2024TM vivo ត្រៀមនឹងបង្ហាញបច្ចេកវិទ្យាស្មាតហ្វូនទំនើបបំផុតរបស់ខ្លួននៅលើឆាកបាល់ទាត់អន្តរជាតិ ហើយតភ្ជាប់ នាំយកពេលវេលាដ៏ល្អផ្តាច់មុខរបស់ខ្លួនទៅដល់អ្នកគាំទ្រ និងអ្នកស្នេហាកីឡាបាល់ទាត់។ vivo ប្តេជ្ញាផ្តល់ជូននូវបច្ចេកវិទ្យាអាស្រ័យតម្រូងការសំខាន់របស់អតិថិជន និងកំពូលស្មាតហ្វូន ដែលមានសមត្ថភាពថតរូបកម្រិតអាជីពឲ្យមានភាពងាយស្រួលទៅដល់អតិថិជនគ្រប់រូប ដោយឲ្យអតិថិជនចាប់យករាល់សកម្មភាពដ៏សកម្មនេះ
ព្រឹត្តិការណ៍ពាន់រង្វាន់បាល់ទាត់ UEFA EURO គឺជាព្រឹត្តិការណ៍កីឡាឈានមុខគេមួយលើពិភពលោក ដែលមានអ្នកគាំទ្រជាងប្រាំពាន់លាននាក់លើទូទាំងពិភពលោក។ ក្នុងអំឡុងពេលព្រឹត្តិការណ៍ UEFA EURO 2024TM អ្នកគាំទ្រមានឱកាសទទួលយកបទពិសោធន៍យ៉ាងពិតៗតាមរយៈកម្មវិធីជាច្រើន ដែលអាចធ្វើទៅបានដោយមានការគាំទ្រពី vivo ។ មុនពេលការប្រកួតនីមួយៗ អ្នកគាំទ្រនឹងមានឱកាសរាំសប្បាយជាមួយឌីជេលំដាប់អន្តរជាតិមួយចំនួនលើពិភពលោក ហើយចូលរួមភាពរីករាយជាមួយគ្នាតាមរយៈការស្រឡាញ់តន្ត្រី និងកីឡាបាល់ទាត់របស់ពួកគាត់។ vivo ក៏នឹងចាប់ដៃសហការជាមួយ UEFA ដើម្បីបង្កើតពិធី "កីឡាករឆ្នើមបំផុតក្នុងការប្រកួត" បន្ទាប់ពីការប្រកួតនីមួយៗ និងមានការអបអរកីឡាករឆ្នើមរួមគ្នាជាមួយទស្សនិកជន។
vivo នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ UEFA ដើម្បីចូលរួមជាមួយអ្នកគាំទ្រវិស័យបាល់ទាត់លើទូទាំងពិភពលោក និងចែករំលែកនូវក្តីរំភើបដែលការប្រកួតនេះនឹងនាំមកដល់។ ជាផ្នែកមួយលើភាពជាដៃគូសហការ ក្រុមហ៊ុន vivo នឹងគាំទ្រ និងផ្តល់ជូនដល់បុគ្គលិកក្នុងព្រឹត្តិការណ៍ UEFA EURO 2024TM នូវស្មាតហ្វូនកំពូល vivo ដើម្បីរួមចំណែកដល់ភាពជោគជ័យក្នុងព្រឹត្តិការណ៍នេះ។
ក្នុងឆ្នាំ 2021 ក្នុងនាមជាដៃគូសហការជាផ្លូវការរបស់ UEFA EURO 2020TM ក្រុមហ៊ុន vivo បានផ្តើមធ្វើយុទ្ធនាការលើប្រព័ន្ធផ្សព្វផ្សាយសង្គម លើកទឹកចិត្តអ្នកគាំទ្រឱ្យផ្តិតយក និងចែករំលែកការអបអរសាទរ និងពេលវេលាដ៏រីករាយក្នុងអំឡុងពេលការប្រកួត។ ខ្លឹមសារដែលបង្កើតដោយអ្នកគាំទ្រត្រូវបានដាក់បង្ហាញក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍។ លើសពីនេះ vivo បានប្រើប្រាស់បច្ចេកវិទ្យា AI ទំនើបចុងក្រោយរបស់ខ្លួន ដើម្បីស្តារឡើងវិញនូវរូបភាពអនុស្សាវរីយ៍ នូវពេលវេលាដ៏ល្បីក្នុងប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍នេះ បង្ហាញទៅដល់ UEFA ធ្វើជាកាដូសម្រាប់ខួបលើកទី 60 នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប។ លើសពីនេះ vivo ក៏បានឧបត្ថម្ភដល់អ្នកគាំទ្រសំណាងម្នាក់បំពេញសុបិនខ្លួន ក្នុងការធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមដែលចាប់ផ្តើមដោយអ្នកគាំទ្រវិស័យបាល់ទាត់លើបណ្តាញសង្គម។ ហើយការគាំទ្ររបស់ vivo ទៅលើវិស័យបាល់ទាត់ បានពង្រីកដល់ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកផ្សេងៗទៀតផងដែរ។
វិស័យកីឡាបាល់ទាត់នៅតែជាកីឡាដែលមានការតាមដានយ៉ាងទូលំទូលាយបំផុតនៅទូទាំងពិភពលោក ជាមួយនឹងប្រវត្តិដ៏សម្បូរបែប ដែលបង្ហាញពីខ្លឹមសារសំខាន់នៃការងារជាក្រុម និងការសម្រេចគោលដៅរួមគ្នា។ តាមរយៈថាមពលនៃទឹកចិត្តកីឡា កីឡាបាល់ទាត់អាចពុះពារឧបសគ្គ និងបង្កើតចំណងទំនាក់ទំនងដ៏រឹងមាំរវាងមនុស្ស និងសហគមន៍។ vivo មានមោទនភាពក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយអ្នកគាំទ្រជុំវិញពិភពលោក តាមរយៈក្តីស្រលាញ់រួមគ្នា។
(END)